កីឡាករ Lamine Yamal ឈ្នះពានរង្វាន់ Kopa Trophy ពីរឆ្នាំជាប់គ្នា

បរទេស៖ កីឡាករបាល់ទាត់ពិភពលោកបានចូលរួមក្នុងពិធីនេះ ខណៈដែល Yamal បានយកឈ្នះគូប្រជែងរួមក្រុម Barcelona របស់ខ្លួនគឺ Pau Cabarsi ខ្សែការពារស្លាបរបស់ Arsenal Martin Lewis-Skelly និងកីឡាករ Estevao របស់ Chelsea។ គាត់ក៏បានយកឈ្នះ Desire Doue ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ ២ ផងដែរ ទោះបីជាកីឡាករជម្រើសជាតិបារាំងរូបនេះមានរដូវកាលដ៏គួរឱ្យរំភើបសម្រាប់ PSG ក៏ដោយ។

FRANCE-SPORTS-FOOTBALL-BALLON-D-OR-LAMINE-YAMAL-ARRIVAL

Yamal បានរួមចំណែកយ៉ាងសំខាន់ដល់ការវាយប្រហាររបស់ Barca ដោយបានស៊ុតបញ្ចូលទី ១៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ២៥ គ្រាប់កាលពីរដូវកាលមុន ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុង LaLiga។ គាត់បានបង្កើតកំណត់ត្រាជាច្រើននៅក្នុង Euro 2024 រួមទាំងកីឡាករវ័យក្មេងបំផុតដែលបានបង្ហាញខ្លួននៅក្នុងវគ្គផ្តាច់ព្រ័ត្រ European Championship និងជាកីឡាកรដែលស៊ុតបញ្ចូលទីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ។

ខាងក្រោមនេះគឺជាលទ្ធផលនៃការបោះឆ្នោតនៅទីក្រុងប៉ារីស…

FRANCE-SPORTS-FOOTBALL-BALLON-D-OR-LAMINE-YAMAL-ARRIVAL

ទាំងនេះគឺជាភ្នំដ៏ធំសម្បើមបីដែលត្រូវឡើង ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំ Yamal អាចនឹងបន្ថែមពាន Champions League, UEFA Nations League និង World Cup ទៅក្នុងទូដាក់ពានរង្វាន់ដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់។ ហើយអ្នកណាទៅដឹង គាត់អាចនឹងដំឡើងពីពាន Kopa របស់គាត់ទៅជាពាន Ballon d’Or ផងក៏ថាបាន៕

Previous articleGianluigi Donnarumma ក្លាយជាអ្នកចាំទីល្អបំផុតរបស់ពិភពលោក បន្ទាប់ពីបានឈ្នះពានរង្វាន់ Yashin Trophy
Next articleលោក Luis Enrique និងលោកស្រី Sarina Wiegman ឈ្នះពានរង្វាន់គ្រូបង្វឹកប្រចាំឆ្នាំនៅក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or