Alejandro Balde បានរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ក្រុម Barca របស់ខ្លួន

បរទេស៖ ខ្សែការពារ Balde ដែលបានរងរបួសសរសៃពួរភ្លៅកាលពីដើមខែកញ្ញា បានត្រឡប់មកប្រកួតវិញកាលពីម្សិលមិញ នៅពេលដែលក្រុមរបស់គាត់បានតទល់នឹងក្រុម Sevilla។ គាត់មិនបានចាប់ផ្តើមក្នុងការប្រកួតនោះទេ ប៉ុន្តែបានចូលលេងពាក់កណ្តាលតង់ទីពីរ និងមានឥទ្ធិពល ដោយរកបានបាល់ពិន័យ Penalty មួយគ្រាប់។ ទោះជាយ៉ាងណាក៏ដោយ Robert Lewandowski ដែលជាខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ មិនបានស៊ុតបាល់ប៉េណាល់ទីនោះចូលទេ ខណៈពេលដែលលទ្ធផលគឺ ២-១ ហើយក្រុម Sevilla បានបន្តឈ្នះការប្រកួតក្នុងលទ្ធផល ៤-១

FC Barcelona v Borussia Dortmund - UEFA Champions League 2024/25 Quarter Final First Leg

ក្រោយការប្រកួត Balde បាននិយាយអំពីកំហុសដែលក្រុមរបស់គាត់បានប្រព្រឹត្តក្នុងអំឡុងពេលប្រកួត។ ខណៈដែលអតីតកីឡាករ Gerard Lopez ធ្លាប់បានរិះគន់រួចហើយអំពីចំណុចខ្វះខាតផ្នែកការពាររបស់លោក Flick នោះ Balde បានលើកឡើងពីសមត្ថភាពវាយលុករបស់ក្រុមពួកគេវិញ។

គាត់បាននិយាយថា៖ “យើងបានធ្វើរឿងខុសជាច្រើន។ នៅតង់ទីពីរ យើងអាចស៊ុតបញ្ចូលទីបាន ប៉ុន្តែយើងមានរឿងជាច្រើនដែលត្រូវរៀន។ វាជាការប្រកួតដ៏ស្មុគស្មាញមួយ ទាំងកាលវិភាគ ទាំងអាកាសធាតុ… ប៉ុន្តែទាំងនោះមិនមែនជាលេសទេ។ យើងលេងមិនបានល្អ ហើយមានរឿងជាច្រើនដែលត្រូវកែលម្អ… ទាំងនេះគឺជាដំណាក់កាលនៃរដូវកាល វាមានរឿងជាច្រើនដែលត្រូវកែតម្រូវ។ យើងមានបាល់ប៉េណាល់ទី និងឱកាសច្បាស់លាស់ផ្សេងទៀត ប៉ុន្តែនោះនឹងផ្តល់មេរៀនសម្រាប់អនាគតដល់យើង”

ក្រុម Sevilla រកបានការនាំមុខមុននៅតង់ទីមួយ បន្ទាប់ពីកីឡាករ Sanchez ស៊ុតបាល់ប៉េណាល់ទីចូល។ Balde ដែលបានអវត្តមានអស់រយៈពេល ២៩ ថ្ងៃ និងខកខានការប្រកួត ៦ លើក បានមើលការវិវឌ្ឍន៍នោះពីខ្សែបន្ទាត់ ហើយបានសម្តែងថា វាហាក់ដូចជាមិនមែនជាបាល់ពិន័យនោះទេ។

គាត់បានអះអាងថា៖ “ខ្ញុំគិតថាវាមិនមែនជាបាល់ប៉េណាល់ទីសម្រាប់ខ្ញុំនោះទេ ហើយវាក៏ជាកំហុស [ប៉ះទង្គិច] ទៅលើកីឡាករ Jules ផងដែរ ប៉ុន្តែយើងត្រូវតែកែលម្អ”

FBL-ESP-LIGA-SEVILLA-BARCELONA

ក្រុម Barca បានជួបការលំបាកជាមួយនឹងតំណែងខ្សែការពារឆ្វេងចាប់តាំងពីខែមេសា។ កីឡាករវ័យ ២១ ឆ្នាំ សញ្ជាតិអេស្ប៉ាញរូបនេះបានខកខានការប្រកួត ៨ លើក ចន្លោះពីថ្ងៃទី ១២ ខែមេសា ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំនេះ ដោយសាររបួសសរសៃពួរភ្លៅ ហើយក្រោយមកទៀត នៅក្នុងខែកញ្ញា គាត់បានរងរបួសស្រដៀងគ្នានេះម្តងទៀត ដែលបង្ខំឱ្យគាត់ខកខានការប្រកួត ៦ លើក បន្ថែមទៀត។ ក្រុម Barca នឹងបន្តការប្រកួតទល់នឹងក្រុម Girona នៅថ្ងៃទី ១៨ ខែតុលា ហើយ Balde រំពឹងថានឹងចាប់ផ្តើមក្នុងការប្រកួតនោះ៕

Previous articlePep Guardiola ប្រាប់ហេតុផលសម្រាប់ការសម្រេចចិត្តកំណត់ពេលវេលាលេងរបស់កីឡាករ Rodri
Next articleRasmus Højlund បន្តស៊ុតបញ្ចូលទៅនៅក្លឹប Napoli