Zlatan Ibrahimovic បានដាក់ឈ្មោះលោក Pep Guardiola និងលោក Jose Mourinho ក្នុងចំណោមគ្រូបង្វឹកដែល «បានផ្លាស់ប្តូរ» វិស័យបាល់ទាត់

បរទេស៖ ថ្លែងនៅក្នុងមហាសន្និបាតទូទៅនៃសមាគមក្លឹបអឺរ៉ុប (European Club Association General Assembly) ក្នុងទីក្រុង រ៉ូម លោក Ibrahimovic បានឆ្លុះបញ្ចាំងពីអាជីពដ៏ភ្លឺស្វាងរបស់គាត់ និងគ្រូបង្វឹកដែលកំណត់ភាពជោគជ័យរបស់គាត់។ កីឡាករវ័យ ៤៤ ឆ្នាំ រូបនេះធ្លាប់បានធ្វើការជាមួយអ្នកគិតគូរដ៏អស្ចារ្យបំផុតមួយចំនួនក្នុងពិភពបាល់ទាត់ ក្នុងអំឡុងពេលលេងនៅក្លឹប Barcelona, Inter, AC Milan, Paris Saint-Germain និង Manchester United ដែលក្នុងនោះរួមមានលោក Massimiliano Allegri, Roberto Mancini, Ronald Koeman និង Laurent Blanc ប៉ុន្តែលោកបានកំណត់ឈ្មោះចំនួន បួន ផ្សេងទៀតដែលលេចធ្លោជាងគេ។

FBL-ITA-SERIEA-ROMA-AC MILAN

លោក Ibrahimovic មានទំនាក់ទំនងមិនចុះសម្រុងជាមួយលោក Guardiola ក្នុងអំឡុងពេលខ្លីរបស់គាត់នៅក្លឹប Barcelona រូបគេរកបាន ២២ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៦ លើក សម្រាប់ក្លឹបអេស្ប៉ាញ មុនពេលចាកចេញទាំងត្រដាបត្រដួសដោយសារតែបញ្ហារបស់គេជាមួយលោកគ្រូបង្វឹក Manchester City បច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ រូបគេបានរាយឈ្មោះគ្រូបង្វឹកសញ្ជាតិ កាតាឡាន រូបនេះ ក្នុងចំណោមគ្រូបង្វឹកល្អបំផុតក្នុងអាជីពរបស់គេ។

លោក Ibrahimovic បាននិយាយថា៖ «ខ្ញុំធ្លាប់មាន Capello, Mourinho, Guardiola, Ancelotti៖ គ្រូបង្វឹកទាំងបួននេះគឺជាបាល់ទាត់ ហើយពួកគេបានផ្លាស់ប្តូរវា»។ រូបគេបានបន្ថែមទៀតថា៖ «ខ្ញុំចង់ត្រូវបានបង្វឹកដោយ Klopp និង Ferguson» ខណៈពេលដែលរូបគេនឹកឃើញបទពិសោធន៍របស់គេក្នុងការធ្វើការជាមួយគ្រូបង្វឹកលំដាប់ពិភពលោកនៅទូទាំងទ្វីបអឺរ៉ុប។

អតីតខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត រូបនេះ បានលើកឡើងពីការសរសើរដ៏ពិសេសសម្រាប់លោក Ancelotti ដែលជាអតីតគ្រូបង្វឹករបស់គេនៅក្លឹប PSG ដោយជឿជាក់ថា លោកអាចដឹកនាំក្រុមជម្រើសជាតិ ប្រេស៊ីល ឱ្យទទួលបានជោគជ័យក្នុង World Cup ឆ្នាំ ២០២៦

Zlatan បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា ប្រេស៊ីលនឹងឈ្នះសម្រាប់មិត្តរបស់ខ្ញុំ Ancelotti។ ខ្ញុំគាំទ្រពួកគេ។ អ្វីគ្រប់យ៉ាងដែលគាត់ប៉ះ នឹងប្រែទៅជាមាស យើងនឹងមើលថាតើគាត់អាចធ្វើដូចគ្នាជាមួយប្រេស៊ីលបានដែរឬទេ»

លោក Ibrahimovic ជឿជាក់ថា ភាពជាអ្នកដឹកនាំដ៏ស្ងប់ស្ងាត់ និងភាពបត់បែនផ្នែកយុទ្ធសាស្ត្ររបស់លោក Ancelotti អាចនឹងបញ្ចប់ការរង់ចាំរយៈពេល ២៤ ឆ្នាំ របស់ក្រុម Selecao សម្រាប់ពានរង្វាន់ World Cup ដោយធ្វើឱ្យលោកក្លាយជាគ្រូបង្វឹកអឺរ៉ុបដំបូងគេដែលលើកពាននេះជាមួយក្រុម ប្រេស៊ីល

Zlatan Ibrahimovic Milan

ចាប់តាំងពីត្រូវបានតែងតាំងជាទីប្រឹក្សាសម្រាប់ក្រុមម្ចាស់កម្មសិទ្ធិរបស់ AC Milan ក្នុងខែ ធ្នូ ឆ្នាំ ២០២៣ មក ឥទ្ធិពលរបស់លោក Ibrahimovic នៅក្លឹបបានរីកចម្រើននៅពីក្រោយឆាក។ ខណៈពេលដែលរូបគេតែងតែលេងសើចអំពីតំណែងការងារមិនច្បាស់លាស់របស់គេ របាយការណ៍បានបង្ហាញថា រូបគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលគោលដៅរដូវក្តៅកីឡាករ Christopher Nkunku និង Ardon Jashari ឱ្យចូលរួមក្នុងគម្រោង Rossoneriនៅឯសន្និសីទ ECA រូបគេបានតំណាងឱ្យគណៈគ្រប់គ្រងរបស់ Milan រួមជាមួយឥស្សរជនជាន់ខ្ពស់របស់ក្រុម RedBird ដោយបញ្ជាក់ពីវត្តមានដែលកំពុងកើនឡើងរបស់គេនៅក្នុងរង្វង់នាយកប្រតិបត្តិបាល់ទាត់៕

Previous articleThomas Tuchel កោះហៅយុវជនឆ្នើមរបស់ក្រុម Man Utd ចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិអង់គ្លេស
Next articlePep Guardiola ត្រូវបានជំរុញឱ្យ «ស្វែងរកគម្រោងថ្មី»