លោក Thomas Tuchel ថា យុវជនអង់គ្លេសត្រូវតែបង្ហាញសមត្ថភាពដើម្បីលេងក្នុង Premier League

បរទេស៖ ភាគរយនៃកីឡាករដែលជាប់សិទ្ធិលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងក្រុមដំបូង (starters) នៃក្លឹប Premier League រដូវកាលនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រត្រឹម ២៣.២ ភាគរយ ដែលផ្ទុយស្រឡះពីរដូវកាលមុនៗក្រោមអតីតគ្រូបង្វឹក Gareth Southgate ដែលមានចន្លោះពី ៣០ ទៅ ៣៣ ភាគរយ។ មុនពេលលោក Southgate ដឹកនាំក្រុម “តោបី” ដែលភាគរយនៃកីឡាករជាប់សិទ្ធិមាន លើសពី ៣៨ ភាគរយ។ នៅពេល Premier League ចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៩៣ ដែលមានរហូតដល់ ៧១ ភាគរយ

ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹក Tuchel បាននិយាយថា កីឡាករអង់គ្លេសមិនត្រូវបានគេមើលរំលងនោះទេ ប៉ុន្តែវាគឺជាក្លឹបដែលកំពុងធ្វើការសម្រេចចិត្តដ៏លំបាក៖ “វាគឺជាការប្រកួតប្រជែង។ នេះគឺជាកីឡាកម្រិតខ្ពស់។ កីឡាករត្រូវតែតស៊ូប្រយុទ្ធដើម្បីប្រកួតប្រជែងនៅក្នុងលីគ។ វាជារឿងធម្មតា។ យើងមានកីឡាករគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងក្នុងកម្រិតខ្ពស់ ហើយពួកគេកំពុងប្រកួតប្រជែងនៅក្នុងលីគដែលពិបាកបំផុត ហើយពួកគេត្រូវតែតស៊ូប្រយុទ្ធតាមផ្លូវរបស់ពួកគេ”

នៅពេលសួរថា តើលោកមានការខកចិត្តដែរឬទេដែលបានឃើញកីឡាករអង់គ្លេសតិចតួចនៅពេលលោកទៅមើលការប្រកួត លោក Tuchel បានបន្ថែមថា៖ “បាទ ជួនកាលរឿងនោះកើតឡើង។ វាមិនមែនជារឿងគួរឱ្យធុញទ្រាន់ទេ។ ជាការពិតណាស់ ខ្ញុំចង់ឃើញកីឡាករអង់គ្លេសកាន់តែច្រើន។ កាន់តែច្រើន កាន់តែល្អ។ ប៉ុន្តែខ្ញុំមកពីបាល់ទាត់ក្លឹប ហើយខ្ញុំដឹងថា គ្មាននរណាម្នាក់ទប់ស្កាត់នរណាម្នាក់នោះទេ។ ប្រសិនបើអ្នកណាម្នាក់សមនឹងលេង ពួកគេនឹងបានលេង ដូច្នេះពួកគេត្រូវតែតស៊ូប្រយុទ្ធដើម្បីកៅអីរបស់ពួកគេ ហើយខ្ញុំគិតថាពួកគេនឹងធ្វើបាន។ គុណភាពនឹងតែងតែរកផ្លូវ”

England v Wales - International Friendly

ក្រុមអង់គ្លេសបានទទួលជ័យជម្នះយ៉ាងត្រួតត្រា ៣-០ ទៅលើក្រុម វេលស៍ (Wales) ក្នុងការប្រកួតមិត្តភាពមួយនៅកីឡដ្ឋាន Wembley កាលពីថ្ងៃព្រហស្បតិ៍។ ជ័យជម្នះនេះគឺជាការបង្ហាញទម្រង់លេងដ៏រឹងមាំមួយទៀតក្រោមការដឹកនាំរបស់លោក Tuchel ដែលកំពុងកសាងសន្ទុះឆ្ពោះទៅកាន់ World Cup ឆ្នាំ ២០២៦។ ក្រុម “តោបី” បានគ្រប់គ្រងការប្រកួតតាំងពីដើម ហើយគ្រាប់បាល់បានកើតឡើងយ៉ាងលឿនក្នុងតង់ទីមួយពីកីឡាករ Morgan Rogers, Ollie Watkins និងគ្រាប់ដ៏អស្ចារ្យពី Bukayo Saka

ទោះបីជាមានជ័យជម្នះដ៏គួរឱ្យជឿជាក់ក៏ដោយ លោក Tuchel បានបង្កឱ្យមានភាពចម្រូងចម្រាសដោយ រិះគន់បរិយាកាស ដែលបង្កើតឡើងដោយអ្នកគាំទ្រក្នុងផ្ទះនៅកីឡដ្ឋាន Wembley ដោយបញ្ជាក់ថា លោកអាចលឺសំឡេងអ្នកគាំទ្រក្រុមវេលស៍ដែលធ្វើដំណើរមកជាចម្បង។

England v Wales - International Friendly

ការប្រកួតរវាងអង់គ្លេស និងវេលស៍ ត្រូវបានគ្របដណ្ដប់ដោយការអវត្តមានកីឡាករសំខាន់ៗក្នុងក្រុម ដូចជា Jude Bellingham, Phil Foden, Jack Grealish និង Adam Wharton។ ទោះបីជាយ៉ាងណាក៏ដោយ លោក Tuchel បាននិយាយថា ពួកគេមានពេលគ្រប់គ្រាន់ដើម្បីវិលត្រឡប់មកក្រុមវិញ។ លោក Tuchel បានថ្លែងថា៖ “ទ្វារគឺតែងតែបើកចំហរសម្រាប់នរណាម្នាក់ដើម្បីចូលរួម។ ចាំលេងហ្គេមទីពីរទៀត ហើយបន្ទាប់មកយើងសម្រេចចិត្ត។ ការតែងតាំងនឹងមកដល់ ហើយបន្ទាប់មកតែងតែមានទ្វារបើកចំហរសម្រាប់គុណភាពកំពូល ចរិតលក្ខណៈកំពូល។ ឥឡូវនេះយើងស្ថិតនៅខែតុលា ដូច្នេះយើងទៅជាជំហានៗ”។ លោកបានបន្ថែមថា៖ “យើងអាចទទួលស្គាល់បានថា គាត់ (Morgan Rogers) ធ្វើបានយ៉ាងអស្ចារ្យ ក្រុមបានធ្វើបានយ៉ាងអស្ចារ្យ ហើយគាត់បានសម្របខ្លួនចូលរួម។ គាត់គឺជាកីឡាករដ៏រាបទាប។ គាត់គឺជាកីឡាករមានកាយសម្បទាល្អ។ ហើយជាការពិតណាស់ គាត់គឺជាកីឡាករដែលមានទេពកោសល្យខ្លាំង។ ហើយតាមរបៀបល្អ។ យើងត្រូវការច្រើនជាង ១១ នាក់នៅពេលនេះ”

នៅពេលសួរថា តើក្រុមដែលលោកជ្រើសរើសសម្រាប់ប្រកួតជាមួយវេលស៍ អាចលេងក្នុងការប្រកួតបើកឆាក World Cup រដូវក្តៅក្រោយបានដែរឬទេ លោក Tuchel បានបដិសេធ ដោយនិយាយថា៖ “ខ្ញុំសុំទោស ប៉ុន្តែខ្ញុំមិនធ្វើតាមផ្នត់គំនិតនោះទេ។ ខ្ញុំគឺជាគ្រូបង្វឹកបាល់ទាត់ដើម្បីបង្វឹកក្រុមដែលខ្ញុំតែងតាំង។ ហើយនោះគឺជាកន្លែងដែលការផ្តោតអារម្មណ៍របស់ខ្ញុំស្ថិតនៅ។ តោះឆ្លងទន្លេនៅពេលយើងទៅដល់ទន្លេ។ វាមិនជួយនរណាម្នាក់ទេ ប្រសិនបើយើងគិតច្រើនពេកអំពីអ្វីដែលអាចកើតឡើង និងអ្វីដែលមិនអាចកើតឡើង។ យើងមានពេលមួយថ្ងៃកន្លះចុងក្រោយដើម្បីជះឥទ្ធិពលដល់ក្រុម ហើយខ្ញុំសប្បាយចិត្តដែលពួកគេបានឆ្លើយតបតាមរបៀបនេះ។ ខ្ញុំជាគ្រូបង្វឹកដ៏រីករាយនៅយប់នេះ។ ហើយនៅថ្ងៃសៅរ៍ យើងនឹងបន្តទៅមុខទៀត”

ក្រុមអង់គ្លេសនឹងបន្តសកម្មភាពរបស់ពួកគេនៅថ្ងៃអង្គារ៍ ដោយត្រូវទៅជួបក្រុម លីទុយអានី (Latvia) នៅក្រៅទឹកដី។ ពួកគេនឹងត្រលប់មកប្រកួតវិញនៅខែវិច្ឆិកា ដោយត្រូវជួបក្រុម ស៊ែប៊ី (Serbia) នៅ Wembley និងក្រុម អាល់បានី (Albania) នៅទីក្រុង Tirana៕

Previous articleSpurs ទទួលបានទុនវិនិយោគ១០០ លានផោន ពីម្ចាស់ក្លឹបគ្រួសារ Lewis
Next articleMan Utd ត្រៀមជួបជាមួយកីឡាករ ២រូប មុនទីផ្សារដោះដូរខែមករាមកដល់