ក្លិបនៅ Premier League ចំនួន ៤ កំពុង​ប្រជែង​គ្នា​ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ​វ័យក្មេងរបស់ Dortmund

បរទេស៖ យោងតាម​កាសែត​អាល្លឺម៉ង់ Ruhr Nachrichten បាន​ឲ្យ​ដឹង​ថា ខ្សែ​ការពារ Kabar បាន​ដាក់​សំណើ​សុំ​ផ្ទេរ​ជាលាយលក្ខណ៍អក្សរ​ទៅ​កាន់​មន្ត្រី Borussia Dortmund កាលពី ពីរសប្តាហ៍​មុន ដោយ​សម្តែង​បំណង​ចង់​ចាកចេញ​ពី​ក្លិប​បន្ទាប់ពី​មិនបាន​ទទួល​ឱកាស​លេង​នៅ​រដូវកាល​នេះ។ ក្លិប​ពី​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ ហើយ​យោងតាម Bild ក្រុម Dortmund បាន​ទទួល​សំណើ​តម្លៃ ២០ លានអឺរ៉ូ ពី​ក្លិប​អង់គ្លេស Brentford។ សំណើ​នេះ​ត្រូវ​បាន ច្រានចោល ដោយសារ Dortmund មិន​ចង់​លក់​ខ្សែ​ការពារ​រូប​នេះ​ជា​អចិន្ត្រៃយ៍​នោះ​ទេ។

Niko Kovac

កីឡាករ Kabar បាន​តស៊ូ​ដើម្បី​បាន​ឱកាស​លេង​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ Niko Kovač នៅ​រដូវកាល​នេះ។ ដោយ​មិនអាច​បង្ហាញខ្លួន​សូម្បី​តែមួយ​ប្រកួត​សម្រាប់​ក្រុម​ឈុត​ធំ​របស់ Dortmund ដោយសារ​គាត់​មិនអាច​ដណ្តើម​តំណែង​ពី Daniel Svensson ពី​ជម្រើស ១១ នាក់​ដំបូង​បាន Kabar ទើបតែ​បាន​បង្ហាញខ្លួន បី​លើក ប៉ុណ្ណោះ​សម្រាប់​ក្រុម​បម្រុង​របស់ Dortmund ក្នុង Regionalliga West។ កង្វះ​ឱកាស​ក្នុង​ក្រុម​ឈុត​ធំ​នេះ​បាន​ជំរុញ​ឲ្យ​គាត់​ស្វែងរក​ការ​ផ្លាស់ប្តូរ​ចេញពី​ក្លិប ដើម្បី​ស្វែងរក​នាទី​លេង​ទៀងទាត់។

Kabar បាន​ចូលរួម​ជាមួយ​ថ្នាល​យុវជន Borussia Dortmund តាំងពី​អាយុ ១៣ ឆ្នាំ ហើយ​បាន​រីកចម្រើន​ឥត​ឈប់ឈរ​ចាប់តាំងពី​ពេល​នោះ​មក។ កេរ្តិ៍ឈ្មោះ​របស់​គាត់​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ឈ្នះ World Cup អាយុ​ក្រោម ១៧ ឆ្នាំ ក្នុង​ឆ្នាំ ២០២៣ ក៏ដូចជា​ក្រុម ឈ្នះ U-17 European Championship ក្នុង​ឆ្នាំ​ដដែល​នេះ។ Kabar ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម U-19 របស់ Dortmund ក្នុង​យុទ្ធនាការ UEFA Youth League កាលពី​រដូវកាល​មុន។ ទោះបីជា​មាន​ទម្រង់​លេង​ខ្លាំង​ក៏ដោយ ដែល​រួម​មាន ១ គ្រាប់ និង ១ assist ក៏ដោយ ក៏​ពួកគេ​ត្រូវ​បាន​ទាត់​ចេញ​នៅ​វគ្គ​បណ្តោះអាសន្ន​ដោយ Real Madrid។ សក្តានុពល​របស់​គាត់​បាន​ជំរុញ​ឲ្យ Dortmund ពង្រឹង​គាត់​ជាមួយ​នឹង ការ​បន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ ២០២៨ ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​នេះ។

Nico Kovac

Dortmund នឹង​មាន​គោលដៅ​ចរចា កិច្ចព្រមព្រៀង​ខ្ចី​ជើង សម្រាប់​ខ្សែ​ការពារ​ដែល​មាន​ទេពកោសល្យ​រូប​នេះ ជាជាង​ការ​លក់​ជា​អចិន្ត្រៃយ៍។ សម្រាប់ Kabar ការ​ផ្លាស់ប្តូរ​នៅ​ខែ មករា នឹង​ផ្តល់​ឱកាស​ដើម្បី​បន្ត​ការ​អភិវឌ្ឍ និង​ទទួល​បាន​បទពិសោធន៍​ក្រុម​ឈុត​ធំ​ទៀងទាត់​ដោយ​មិន​រារាំង​ការ​រីកចម្រើន​របស់​គាត់​ឡើយ៕

Previous articleអ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បានទម្លាយរឿងមួយដែល Harry Kane បានធ្វើ
Next articleNick Woltemade ជិះយន្តហោះ​ត្រឡប់​ទៅ​ Newcastle វិញ​ ដែលមានតម្លៃសំបុត្រតែ ៧៥ផោន