ក្លឹបនៅអង់គ្លេសដាក់សំណើរ ២៥លានអឺរ៉ូ ដើម្បីទិញខ្សែប្រយុទ្ធ Beto របស់ក្លឹប Udinese

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Everton កំពុងបញ្ចុះបញ្ចូលក្លឹប Udinese ក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Beto ក្នុងកញ្ចប់តម្លៃ ២៥លានអឺរ៉ូ។ គាត់បានស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប Everton ដែលចង់បានតាំងពីខែមករាមកម្ល៉េះ។

តាមប្រភពក្រៅផ្លូវការណ៍បានអោយដឹងថា តម្លៃមួយនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីបញ្ចុះបញ្ចូលក្លឹប Udinese អោយលក់ខ្សែប្រយុទ្ធរូបនេះ។ តម្លៃផ្តាច់កុងត្រារបស់គាត់ គឺប្រមាណ ៣៥លានអឺរ៉ូ៕

Previous articleព្រោះតែសម្តីមួយម៉ាត់របស់ Joao Felix!! ធ្វើអោយថ្នាក់ដឹកនាំ AT អាចនឹងសម្រេចចិត្តយ៉ាងនេះ
Next articleKlopp បដិសេធនៅសំណើរសុំទិញកីឡាករសំខាន់ម្នាក់ ពីក្លឹប Al Ittihad