ប្រសិនជា Liverpool ព្រមលក់ Salah មែន!!! នោះក្លឹបនឹងយកកីឡាករម្នាក់នេះមកជំនួសវិញ

បរទេស៖ កីឡាករ Salah ដែលមានព័ត៌មានចចាមអារាមក្នុងការផ្ទេរទៅកាន់ក្លឹប Al-Itthihad ដោយក្លឹបមួយនេះហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីអាចផ្ទេរយកខ្សែប្រយុទ្ធ អេស៊ីបរូបនេះ។

កីឡាករវ័យ ៣១ឆ្នាំរូបនេះមានកុងត្រារយៈពេល ២ឆ្នាំទៀត នៅក្លឹប Liverpool។ ប៉ុន្តែវានៅតែជារឿងដែលអាចកើតឡើងបាន ដែលក្លឹប Liverpool នឹងមិនអាចបដិសេធនៅកញ្ចប់ថវិកាក្នុងសំណើរសុំផ្ទេរយក Salah ពីក្លឹប Al-Ittihad។

សម្រាប់ខាងក្លឹប Al-Itthihad អាចនឹងដាក់នៅសំណើរមានតម្លៃ ១០០លានផោន សម្រាប់ការផ្ទេរ Salah ដែលវាជាការតេស្តទៅកាន់ក្លឹប Liverpool ក្នុងការសុំផ្ទេរយកខ្សែប្រយុទ្ធរូបនេះ។ ក្លឹបដែលមានមូលដ្ឋាននៅ Saudi Pro League នឹងប្រើប្រាស់នៅយុទ្ធសាស្ត្រនេះ ដើម្បីអាចចាប់អូសក្លឹបហង្សក្រហម អោយឈានដល់ការសម្រេចចិត្តលក់ Salah។

ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ Football Transfer បានអោយដឹងថា ប្រសិនជាក្លឹប Liverpool នឹងសម្រេចចិត្តលក់ខ្សែប្រយុទ្ធ Salah មែននោះ អញ្ចឹងពួកគេអាចនឹងពិចារណាយក Joao Felix ពីក្លឹប Atletico Madrid មកជំនួសវិញ។ ខណៈកីឡាកររូបនេះ ធ្លាប់បានលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Chelsea កាលពីរដូវកាលមុន៕

Joao Felix

Previous articleMan Utd ចង់ខ្ចីជើងកីឡាកររបស់ Chelsea ម្នាក់នេះ
Next articleរកបានអ្នកជំនួស Dean Henderson ដែលត្រូវចាកចេញទៅកាន់ Crystal Palace