អនាគត Verratti និងក្លឹប PSG ត្រូវបានលាតត្រដាងហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប PSG បានធ្វើការលក់នៅកីឡាករ Verratti ដែលជាកីឡាករលេងនៅក្លឹបមួយជាយូរមកហើយ ខណៈពេលដែលខ្សែបម្រើរូបនេះទើបតែបន្តកុងត្រាថ្មីជាមួយនឹងក្លឹបកាលពីប៉ុន្មានខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនត្រូវស្ថិតនៅក្នុងបញ្ជីកីឡាករ ដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញត្រូវការ។

ក្នុងនោះ Verratti ជាកីឡាករសំខាន់ចុងក្រោយដែលនឹងត្រូវចាកចេញពីក្លឹប PSG នៅរដូវក្តៅនេះ។ ខណៈ Neymar បានផ្ទេរទៅកាន់ Al-Hilal ហើយ Lionel Messi បានផ្ទេរទៅកាន់ក្លឹប Inter Miami នៅក្របខណ្ឌ MLS របស់អាមេរិក។ ហើយសម្រាប់កីឡាករ Renato Sanches, Leandro Paredes និង Xavi Simons ក៏ចាកចេញពីក្លឹប ខណៈពេលដែលលោក Luis Enrique នឹងបន្តកសាងក្រុមមួយនេះឡើងវិញ ដើម្បីលើកពាន Champions League ជាលើដំបូងសម្រាប់ PSG។

20230820_Neymar

គួរបញ្ជាក់ថា ខ្សែបម្រើរូបនេះ អាចនឹងដើរតាមគន្លងរបស់ Xavi និង Raul ដែលបានទៅលេងនៅកាតា។ ភាគីទាំង ២ចង់អោយការផ្ទេរមួយនេះ សម្រេចរួចរាល់នៅប៉ុន្មានថ្ងៃខាងមុខទៀត៕

Lionel Messi Inter Miami US Open Cup

Previous articleរកបានអ្នកជំនួស Dean Henderson ដែលត្រូវចាកចេញទៅកាន់ Crystal Palace
Next articleខ្សែប្រយុទ្ធ Lukaku បានបដិសេធសំណើរផ្ទេរចុងម៉ោងពីក្លឹបនៅអាឡឺម៉ង់