កីឡាករ Ryan Gravenberch នឹងធ្វើតេស្តសុខភាពនៅក្លឹបថ្មី នៅថ្ងៃសុក្រនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក David Ornstein អ្នកព័ត៌មានកីឡាករប្រចាំសារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Liverpool បានឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹប Bayern ក្នុងការចុះហត្ថលេខាផ្ទេរ Ryan Gravenberch។ តម្លៃផ្ទេរប្រមាណ ៤០លានអឺរ៉ូ។

កីឡាករជម្រើសជាតិអន្តរជាតិ នឹងមកចូលរួមជាមួយនឹងក្លឹប Liverpool នៅកុងត្រារយៈពេលវែង។ ហើយកីឡាករវ័យ ២១ឆ្នាំរូបនឹង នឹងធ្វើដំណើរមកកាន់ Liverpool នៅល្ងាចថ្ងៃព្រហស្បត្តិ៍ មុននឹងការធ្វើតេស្តសុខភាពនៅថ្ងៃសុក្រ៕

Previous articleភ្នំពេញក្រោនយកបាន៣ពិន្ទុពីក្រុមទ័ព យ៉ាងលំបាកនៅក្នុងសប្តាហ៍ទី៣
Next articleស្វាគមន៍កីឡាករថ្មីម្នាក់ មកកាន់ទឹកដី Old Trafford