អតីតខ្សែការពារឆ្នើម Ramos ទំនង់ជាផ្ទេរទៅលីគអារ៉ាប៊ីសាអូឌីតដែរហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាក្លឹប Al-Ittihad មានបំណងចង់បន្ថែមនៅតំបន់ការពារ អោយបានមុនទីផ្សាដោះដូរបិទនៅថ្ងៃទី៧ ខែកញ្ញា ហើយក្លឹបចង់បាន Ramos បន្ទាប់ពីខកខានក្នុងការផ្ទេរយក Luiz Filipe ពីក្លឹប Real Betis។ បើការផ្ទេរមួយនេះកើតឡើងមែន នឹងធ្វើអោយគាត់អាចនឹងបានលេងជួបចុមជាមួយនឹងក្លឹបមិត្តរួមក្រុម Karim Benzema ម្តងទៀត។

កីឡាករ Ramos ជាកីឡាករដែលគ្មានក្លឹបលេង បន្ទាប់ពីគាត់បានចាកចេញពីក្លឹប PSG ប៉ុន្តែគាត់មានជម្រើសជាច្រើនដែលអាចត្រូវធ្វើការសម្រេចចិត្ត។ ក្នុងនោះក្លឹប Besiktas និង Galatasary ក៏ចង់បានខ្សែការពាររូបនេះផងដែរ។

គួរបញ្ជាក់ថាក្លឹប Al-Ittihad នឹងត្រលប់ចូលប្រកួតប្រជែងវិញនៅថ្ងៃ១៤ ខែកញ្ញាខាងមុខ ដោយត្រូវជួបជាមួយនឹងក្លឹប Al-Akhdoud៕

Benzema Sergio Ramos

Previous articleMata នឹងសម្រេចចិត្តទៅចូលរួមជាមួយនឹងក្លឹបនៅជប៉ុន
Next articleកីឡាករ Sergio Ramos សម្រេចចិត្តវិលត្រលប់ទៅកាន់ក្លឹបចាស់នៅអេស្ប៉ាញវិញ