បរទេស៖ Maguire មិនត្រូវបានបង្ហាញខ្លួនលេងបានច្រើន នៅក្រោមការដឹកនាំរបស់ Erik ten Hag នោះទេ ដោយទើបលេងបានតែ ៥ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។ គាត់បានលេងពេញ ៩០នាទី ពេលប្រកួតជាមួយនឹង Real Betis ក្នុងពានរង្វាន់ Europa League ហើយក៏ត្រូវបានទទួលការសរសើរពីសំនាក់អ្នកចាត់ការទូទៅបន្ទាប់ពីឈ្នះ 1-0 ។
លោក Ten Hag បាននិយាយថា “ពិតណាស់ ខ្ញុំពិតជាសប្បាយចិត្តជាមួយនឹងការវិវន្ត៍ដែល Harry បានធ្វើនៅពេលនេះ។គាត់មានភាពលេចធ្លោ និងការដឹកនាំ គាត់បានផ្តួចផ្តើមគំនិតកាន់តែច្រើននៅលើទីលានហ្វឹកហាត់ ហើយខ្ញុំគិតគាត់ជាអ្នកនាំលេងនៅនៅក្នុងការប្រកួតជាមួយ Real Betis។ គាត់បានបង្ហាញភាពជាអ្នកដឹកនាំ ជាពិសេសនៅការនាំលេង និងការកំណត់ហ្គេម”៕
ប្រភព៖ GOAL