បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Tottenham Hotspur អាចនឹងពិចារណាក្នុងការលក់កីឡាករ Giovani Lo Celso ដែលជាគោលដៅក្លឹប Barcelona ចង់បាន នាខែមករាខាងមុខ។
ក្នុងនោះក្លឹបយក្សនៅអេស្ប៉ាញមួយនេះក៏មានព័ត៌មានលេចលឺអំពីការចង់បានខ្សែបម្រើសញ្ជាតិអាហ្សង់ទីរូបននេះកាលពីទីផ្សារដោះដូររដូវក្តៅកន្លងទៅ ប៉ុន្តែពួកគេមិនបានដាក់សំណើរផ្លូវការណ៍នោះទេ ដោយសារតែពួកគេគិតថាក្លឹប Tottenham នឹងដាក់នៅតម្លៃខ្ពស់សម្រាប់ការលក់កីឡាករម្នាក់នេះ។ ប៉ុន្តែជាមួយនឹងកុងត្រារបស់កីឡាករ ដែលនឹងផុតនៅឆ្នាំ២០២៥ខាងមុខ ពួកគេអាចនឹងពិចារណាក្នុងការលក់គាត់នៅឆ្នាំក្រោយហើយ៕