កីឡាកររបស់ Juventus រូបនេះក្លាយជាគោលដៅជំនួស Jadon Sancho នៅ Manchester United

នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United បានធ្វើការស្វែងរកនៅកីឡាករមកជំនួសកន្លែងរបស់ Jadon Sancho ខណៈ Federico Chiesa របស់ក្លឹប Juventus ជាជម្រើសដំបូង។

ក្នុងនោះក្លឹប Juventus បាននឹងកំពុងពិចារណាក្នុងការផ្តល់អោយនៅការបន្តកុងត្រាមួយឆ្នាំទៀតសម្រាប់ Chiesa ជាមួយនឹងប្រាក់ឈ្នួល ៥លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេក៏បើកចំហរនៅក្នុងលក់គាត់ជាមួយនឹងតម្លៃប្រមាណ ៦០លានអឺរ៉ូ។

គួរបញ្ជាក់ថា គាត់កំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះ ដោយអាចរកបាន ៤គ្រាប់ និង assist ម្តង ក្នុងការបង្ហាញខ្លួន ៦ដង។ កុងត្រារបស់គាត់ជាមួយនឹងក្លឹប Juventus នឹងផុតនៅឆ្នាំ ២០២៥៕

Previous articleកំពូលកីឡាករ ៣ រូបបានជួបគ្នានៅ Inter Miami
Next articleក្លឹប Menchester united បានចាប់អារម្មណ៍កីឡាករនៅក្របខណ្ឌ Laliga