ប្រធានក្លឹប Bayern Munich ប្រាប់ពីបញ្ហាដែលមិនអាចទិញ Declan Rice

បរទេស៖ លោក Thomas Tuchel ត្រូវការនៅកីឡាករថ្មីសម្រាប់តំបន់បម្រើ ហើយគាត់ចង់បានខ្សែបម្រើសញ្ជាតិអង់គ្លេស ដើម្បីមកពង្រឹងនៅតំបន់នេះបន្ថែមទៀត។ ទោះបីជាយ៉ាងណាខាងក្លឹប West Ham នៅតែប្រកាន់ជំហរមិនអោយខ្សែបម្រើរូបនេះចាកចេញនៅក្នុងតម្លៃទាបជាង ១០០លានផោន ដែលធ្វើអោយក្លឹប Bayern សម្លឹងរកមើលនៅជម្រើសថ្មី។

ក្នុងនោះលោក Herbert Rainer ប្រធានក្លឹប Bayern Munich បានលើកឡើងថា “ជាមួយនឹងការផ្ទេរ Declan Rice គឺផ្នែកហិរញ្ញវត្ថុយើងអាចធ្វើទៅបាន ប៉ុន្តែយើងបានផ្តល់អទិភាពទៅកាន់ជម្រើសផ្សេងទៀត។ នោះហើយជាមូលហេតុ ដែលយើងត្រូវធ្វើការសម្រេចចិត្តសម្រាប់ក្លឹប”។

គួរបញ្ជាក់ថា Rice បានទៅចូលរួមជាមួយនឹងក្លឹប Arsenal ក្នុងតម្លៃ ១០៥លានផោន ហើយបានក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុត សម្រាប់ក្លឹប Arsenal ដែលបានចុះហត្ថលេខា៕

Previous articleអនាគតរបស់ Frenkie de Jong ត្រូវបានលាតត្រដាង
Next articleក្លឹប Manchester United ចង់បានខ្សែការពារក្រុម Nice