វ័យទើប ១៥ ឆ្នាំតែបានហ្វឹកហាត់ជាមួយក្រុមឈុតធំ

យោង​តាម​របាយការណ៍ Metro UK បានឱ្យ​ដឹង​ថា​លោក Mikel Arteta គ្រូបង្វឹក​ក្រុម​កាំភ្លើង Arsenal បាន​កោះហៅ​កីឡាករ Chido Obi-Martin អាយុ 15 ឆ្នាំ​មក​ហ្វឹកហាត់​ជាមួយ​ក្រុម​ឈុត​ធំ​។ ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ​នឹង​ត្រូវ​បញ្ចូល​ក្នុង​ក្រុម Arsenal U19 សម្រាប់​ការ​ប្រកួត​ទល់​នឹង Sevilla ក្នុង​ពានរង្វាន់ UEFA Youth League នៅ​ថ្ងៃ​ពុធ​។

ថ្មី​ៗ​នេះ Obi-Martin បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម Arsenal U21s ទល់​នឹង Brighton ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​អនាគត​ល្អជា​មួយ​ក្លឹ​ប​។ Obi-Martin បាន​ស៊ុត​បញ្ចូល​ទី Hat-trick សម្រាប់​ក្រុម Arsenal U18 ក្នុង​ជ័យជម្នះ 4-0 លើ​ក្រុម Southampton កាលពី​ខែកញ្ញា​។

Chido Obi-Martin's bright future emphasised by U18 call-up | Jeorge Bird's  Arsenal Youth

ក្មេង​ជំទង់​ដែល​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ដា​ណា​ម៉ាក​នៅ​កម្រិត U16 ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន 7 គ្រាប់​ក្នុង​ការ​ប្រកួត​ចំនួន 9​។ ទន្ទឹម​នឹង​នេះ Arteta បាន​និយាយ​ថា​៖ «​នៅ​ពេល​ដែល​យើង​ធ្វើការ​សម្រេចចិត្ត​លើ​កីឡាករ យើង​តែងតែ​តាមដាន​ពួក​គេ ហើយ​មើល​ថា តើ​គាត់​អាច​អភិវឌ្ឍ​ដល់​កម្រិត​ណា​។ រឿង​ដំបូង​ដែល​យើង​ធ្វើ​គឺ​ផ្ដល់​ឱកាស​ដល់​ពួក​គេ​»៕

Previous articleឯកឧត្តម អ៊ូ រតនា ដាក់ក្តីសង្ឃឹមខ្ពស់ថា អត្តពលិកវ៉ូវីណាមកម្ពុជា នឹងដណ្តើមបានមេដាយ ជើងឯកពិភពលោក នៅប្រទេសវៀតណាម
Next articleJohn Stones នឹង​ត្រូវ​អវត្តមាន​មួយ​រយៈ ដោយសាររបួស