មហាសេដ្ឋីអាមេរិក ២រូបនាំគ្នា សម្រុកទិញក្លឹប Man Utd

មហាសេដ្ឋីអាមេរិកលោក Leon Cooperman បានចូលរួមទិញភាគហ៊ុនមួយនៅក្នុង Manchester United ខណៈដែលលោក Sir Jim Ratcliffe កំពុងរៀបចំចុះកុងត្រាយកភាគហ៊ុន 25%។

គ្រួសារ Glazer បានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន អំពីចេតនារបស់ពួកគេក្នុងការលក់ក្លឹប Man United ដែលស្ថិតនៅក្នុងកាលៈទេសៈដ៏ចម្រូងចម្រាសអស់រយៈពេល 18 ឆ្នាំមកហើយ។ Ratcliffe បានដេញថ្លៃជាមួយលោក Sheikh Jassim ដែលជាមហាសេដ្ឋីកាតា ។ ប៉ុន្តែជាមួយនឹងតម្លៃ ៦ពាន់លានផោន ដល់ ១០ ពាន់លានផោន ដែលគ្រួសារ Glazer រំពឹងត្រូវបានបាត់បង់ ក្រោយពីលោក Sheikh Jassim បានដកខ្លួនចេញ ។

ការផ្តល់ជូនរបស់ Ratcliffe ក្នុងការទិញភាគហ៊ុន 25% ពិតជាបានឱ្យតម្លៃក្លឹបខ្ពស់ជាងទូទៅ ខណៈដែល Glazers នៅតែជាម្ចាស់ក្រុមបិសាចក្រហម ។ ការទិញភាគហ៊ុនរបស់ Cooperman មិនផ្លាស់ប្តូរអ្វីទាំងអស់នៅ Old Trafford ។ ដោយបុរសវ័យ 80 ឆ្នាំរូបនេះ ដែលជាស្ថាបនិកក្រុមហ៊ុនវិនិយោគ Omega Advisors មានមូលដ្ឋាននៅទីក្រុងញូវយ៉ក មានទ្រព្យសម្បត្តិសុទ្ធចំនួន 2.6ពាន់លានដុល្លា (2.1ពានលានផោន) ដូចដែលបានប៉ាន់ស្មានដោយ Bloomberg Billionaires Index។

ឯកសារថ្មីៗនេះបង្ហាញថាភាគហ៊ុនរបស់ Man United ដែលគាត់បានទិញមានតម្លៃ 16.8 លានដុល្លារ (13.5លានផោន) ដែលជាភាគហ៊ុនតិចតួចប៉ុណ្ណោះ បើប្រៀបធៀបជាមួយចំនួនដែល Ratcliffe បានទិញ៕

Previous articleខាង Barca បង្ហើបអំពីគម្រោងដោះដូរកីឡាករនាខែមករាខាងមុខនេះ
Next articleNapoli រកឃើញគ្រូបង្វឹកថ្មីរបស់ខ្លួនហើយ