Ten Hag បង្ហាញគោលដៅសម្រាប់ទីផ្សារដោះដូរនារដូវរងាខាងមុខ

បរទេស៖ ក្លឹ​ប Manchester United មាន​បំណង​ចង់​ចុះហត្ថលេខា​លើ​កីឡាករ​ចំនួន ៤នាក់​នៅ​ក្នុង​ទីផ្សារ​ខែមករា មក​កាន់​ទឹកដី Old Trafford​។

Erik ten Hag tells Man Utd players to keep their heads against Galatasaray

ពេល​នេះ​ក្លឹ​ប​ក៏​កំពុង​សម្លឹង​រក ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ ខ្សែបម្រើ​ការពារ ខ្សែបម្រើ និង​ខ្សែប្រយុទ្ធ​កណ្ដាល ដែល​ក្នុង​នោះ​វា​ជា​តួនាទី​របស់​កីឡាករ Raphael Varane ,Mason Mount ,Casemiro ,Rasmus Hojlund ។

សម្រាប់​កីឡាករ Casemiro និង Varane ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្ទេរ​ដ៏​មាន​តម្លៃ​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​អតីត​តារា​ឆ្នើម​របស់​ក្រុម Real Madrid បាន​ស៊ូទ្រាំ​នឹង​រដូវ​កាល​ដ៏​ខកចិត្ត​រហូត​មក​ដល់​ពេល​នេះ​។

Erik ten Hag has found Manchester United's perfect Casemiro replacement at  the third attempt - Manchester Evening News

អតីត​តារា Chelsea កីឡាករ Mason Mount ក៏​ជា​កីឡាករ​ម្នាក់​ដែល​តស៊ូ​តាំងពី​គាត់​មក​ដល់ Manchester United ប៉ុន្តែ​មិន​ទាន់​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ថ្មី​របស់​គាត់​បាន​នៅឡើយ​ទេ​។

Erik Ten Hag Retains Faith In Mason Mount For Manchester United

ចំណែក​តំបន់​របស់​កីឡាករ Rasmus Hojlund លោក Erik Ten Hag បាន​បញ្ជាក់​ប្រាប់​ថា គាត់​ចង់​កាត់​បន្ថយ​កម្លាំង​របស់​កីឡាករ​វ័យក្មេង​រូប​នេះ ដោយ​ស្វែងរក​ខ្សែប្រយុទ្ធ​កណ្តាល​បន្ថែម​ទៀត​៕

I think I can handle him' - Rasmus Hojlund threat shot down ahead of Man  Utd double date

Previous articleលោក Ten Hag បញ្ចេញការមិនពេញចិត្តចំពោះការលេងនៅតំបន់មួយនេះរបស់ក្រុម
Next articleប្រធានក្លឹប Barca ចេញមកបញ្ជាក់ជុំវិញព័ត៌មាននៃការបណ្តេញលោក Xavi