Newcastle ចាប់ផ្តើមការចរចាសុំទិញកីឡាករ Man City ហើយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Newcastle បានចាប់ផ្តើមធ្វើការពិភាក្សាជំហ៊ានដំបូងក្នុងការចុះហត្ថលេខាយកកីឡាករ Kalvin Phillips នៅខែមករាហើយ។

Kalvin Phillips: Newcastle enter race to sign Man City outcast in January  with Bayern Munich also interested | Goal.com US

ខាងក្លឹប Newcastle ចាប់ទុកការផ្ទេរយកកីឡាករសញ្ជាតិអង់គ្លេសនេះជាគោលដៅសំខាន់ ហើយក៏អាចផ្តល់នៅសំណើរដ៏សាកសមមួយ។ ខណៈក្លឹប Manchester City នឹងអនុញ្ញាតអោយគាត់ចាកចេញពីក្លឹបដូចគ្នា។

ដោយឡែកខាងក្លឹប Tottenham ក៏ចាប់អារម្មណ៍ទៅលើរូបគាត់ផងដែរ ប៉ុន្តែមកដល់ពេលនេះគឺគាត់មិនមែនជាជម្រើសអទិភាពនោះទេ ដោយក្លឹប Spurs ចង់បានខ្សែប្រយុទ្ធជាង៕

Previous articleNewcastle និង Crystal Palace កំពុងប្រជែងគ្នាយកយុវជនរបស់ក្លឹប Juventus
Next articlePep Guardiola ចង់បានយុវជនឆ្នើមម្នាក់ សញ្ជាតិអាហ្សង់ទីន