Man Utd ត្រៀមនឹងលក់ខ្សែការពាររូបនេះ នៅខែមករាខាងមុខ

បរទេស៖ Varane បានបាត់បង់នៅជម្រើស ១១នាក់ដំបូង ពីការដឹកនាំរបស់លោក Erik ten Hag ដោយគាត់ទើបតែលេងបាន ៨ប្រកួតប៉ុណ្ណោះនៅ Premier League។ ចាប់តាំងពីខែតុលាមក Varane ទើបតែលេងបាន ១៨នាទីទេ ហើយសម្រាប់ពីប្រកួតជាមួយនឹង Everton និង Newcastle គឺគាត់ត្រូវអង្គុយនៅកៅអីបម្រុងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ Sports Zone បានអោយដឹងថាក្លឹប United ត្រៀមរួចរាល់ក្នុងការលក់ខ្សែការពារសញ្ជាតិបារាំងរូបនេះនៅខែមករាខាងមុខ។

Raphael-Varane

ក្នុងនោះក្លឹប Bayern Munich និង Al-Ittihad ក៏បានចាប់អារម្មណ៏ទៅលើខ្សែការពាររូបនេះ នៅពេលដែលទីផ្សារដោះដូរបើក។ តម្លៃផ្ទេរ Varane គឺប្រហែល ៣០លានអឺរ៉ុបប៉ុណ្ណោះ។

Raphael-Varane-Man-Utd-2023-24

Varane នៅសល់កុងត្រាដល់ឆ្នាំ២០២៥ ហើយគាត់បានបង្ហាញខ្លួន ៧៥ប្រកួតអោយ United ចាប់តាំងពីមកដល់ទឹកដី Old Trafford ក្នុងឆ្នាំ២០២១។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេមើលឃើញថាតើគាត់អាចនឹងជ្រើសរើសការចាកចេញពីក្លឹបនៅខែមករានេះ ឫក៏បន្តស្នាក់នៅជាមួយនឹងក្លឹបរហូតដល់ផុតកុងត្រា៕

Previous articleArteta ត្រូវចំណាយយ៉ាងតិច ៦០លានផោន ប្រសិនជាចង់បានតារាឆ្នើម Aston Villa
Next articleMan Utd និង Chelsea សម្លឹងយុវជនអាយុ ១៧ឆ្នាំនៅក្រុមជម្រើសជាតិអាឡឺម៉ង់