Arteta សង្ឃឹមថាកីឡាករសំខាន់ម្នាក់នេះ នឹងមិនចាកចេញពីក្លឹប Arsenal

បរទេស៖ អ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta បានធ្វើការបដិសេធក្នុងការដែលអោយអ្នកចាំទី Aaron Ramsdale ចាកចេញពីក្លឹបនៅខែមករា ចំពេលដែលមានការចាប់អារម្មណ៍ពីក្លឹប Newcastle United និង Wolves។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកចាត់ការក្លឹប Arsenal បាននិយាយថា៖ “ខ្ញុំចង់អោយ Aaron នៅជាមួយពួកយើង។ ខ្ញុំសប្បាយចិត្តនៅពេលដែលមានអ្នកចាំទីល្អដល់ទៅ២រូប ដោយ Aaron នឹងនៅជាមួយពួកយើង។ ពួកយើងចង់ធ្វើអោយបានល្អ ដូច្នេះពួកយើងត្រូវដាក់បន្ថែមពីលើអ្វីដែលយើងមាន។ នោះជាអ្វីដែលពួកយើងត្រូវធ្វើ”។

Aaron-Ramsdale

លោក Arteta បានបន្ថែមទៀតថា៖ “ខ្ញុំមិនដែលធ្វើអញ្ចឹងចំពោះកីឡាករណាម្នាក់នោះទេ។ ខ្ញុំមិនអាចប្រាប់អ្នកបានទេថាកីឡាករណាម្នាក់នឹងចាកចេញនៅខែមករា។ ឫក៏គាត់នឹងស្នាក់នៅទីនេះរយៈពេល ៣ឆ្នាំទៀត។ ខ្ញុំមិនអាចនិយាយថានឹងមិនមានកីឡាករនឹងផ្ទេរទៅកាន់ Newcastle នោះទេ។ ឫក៏សមាជិកណាម្នាក់នៃបុគ្គលិករបស់យើង។ ខ្ញុំមិននិយាយនោះទេ។ ប្រសិនជាអ្នកនិយាយថា បាទ ឫទេ គឺខ្ញុំមិននិយាយនោះទេ។ ខ្ញុំមិនអាចធានាថាមិនមាននរណាម្នាក់នឹងចាកចេញនៅខែមករា។ សម្រាប់ Newcastle ឫក៏ក្លឹបផ្សេង។ ដូច្នេះគឺវាទេ”៕

Previous articleក្លឹបនៅអង់គ្លេសមួយនេះ​ កាន់តែខិតជិតក្នុងការផ្ទេរយុវជន Claudio Echeverri ដែលគេប្រដូចទៅនឹង “Lionel Messi”
Next articleMan City កំណត់តម្លៃផ្ទេរ Kalvin Phillips សម្រាប់ក្លឹប Newcastle ហើយ