បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា នៅពេលដែលមានការចោទសួរអំពីមូលហេតុដែលក្លឹប Bayern សម្រេចចិត្តបណ្តេញលោក Nagelsmann ចេញ? លោក Oliver Kahn បានឆ្លើយយ៉ាងដូច្នេះថា
“គុណភាពរបស់ក្រុមបានបង្ហាញអោយឃើញពីភាពខ្សោយទៅៗ។ ចាប់តាំងពីខែមករាមក ពួកយើងលេងដោយទទួលជ័យជំនះកាន់តែតិចទៅ។ កាលប្រែប្រួលយ៉ាងខ្លាំងនេះ បានធ្វើឱ្យគោលដៅរបស់យើងស្ថិតក្នុងគ្រោះថ្នាក់ក្នុងរដូវកាលនេះ ប៉ុន្តែវាអាចទៅដល់រដូវកាលក្រោយទៀត។ ដូច្នេះ យើងបានប្រតិកម្មចំពោះវា”៕