ក្លឹប Man Utd នឹងចាប់ផ្តើមចរចាជាមួយកីឡាករ Stuttgart នៅខែក្រោយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Man Utd មានតម្រូវការចំពោះកីឡាករ Serhou Guirassy ហើយពេលនេះពួកគេកំពុងពិនិត្យលម្អិតទៅលើហរិញ្ញាវត្ថុ។

Serhou Guirassy: Who is the Stuttgart striker outscoring Harry Kane at the  top of the Bundesliga goal charts? | Bundesliga

កីឡាករវ័យ ២៧ឆ្នាំរូបនេះបានក្លាយជាជម្រើសដ៏កំពូលមួយនៅរដូវរងា ដោយគាត់នឹងអាចចាកចេញពីក្លឹប Stuttgart ក្នុងតម្លៃមិនតិចជាង ២០លានអឺរ៉ូនៅខែមករានេះទេ។ មកដល់ពេលនេះ មិនទាន់មានការព្រមព្រៀងគ្នាណាមួយនោះទេ។

កីឡាករ Guirassy បានយល់ព្រមពិភាក្សាជាមួយនឹងក្លឹប Man Utd នៅខែក្រោយ ប៉ុន្តែសម្រាប់ផែនការដើមរបស់គាត់ គឺគាត់នៅតែចង់បន្តស្នាក់នៅជាមួយនឹងក្លឹប Stuttgart ដល់រដូវក្តៅដដែរ៕

Previous articleTen Hag បង្ហើបអំពីអនាគតកីឡាករ ៤ ដែលនឹងផុតកុងត្រានៅឆ្នាំ២០២៤
Next articleGerrard ចង់បានខ្សែបម្រើឆ្នើមក្លឹប Man Utd ម្នាក់នេះ