Xavi អាចនឹងផ្ទេរយកកីឡាករក្លឹប River Plate ម្នាក់នៅខែមករា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Barcelona ចាប់អារម្មណ៍ទៅលើយុវជនលេងជាខ្សែបម្រើរបស់ក្លឹប River Plate ប៉ុន្តែពួកគេត្រូវប្រកួតប្រជែងជាមួយនឹងក្លឹបផ្សេងទៀតដូចជា Chelsea, Manchester City និង PSG។ ទោះបីជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើបានបញ្ជាក់អំពីបំណង់ចង់ទៅចូលរួមជាមួយនឹងក្លឹប Barca។ អាលូវនេះ លោក Xavi បាននិយាយអំពីកីឡាករ Echeverri ដែលមានរហ័សនាមថា El Diablito (បិសាចតូច)។

Claudio Echeverri River Plate 2023

លោក Xavi បាននិយាយកាលពីថ្ងៃសុក្រថា៖ “គាត់ជាកីឡាករដែលមានទេពកោសល្យម្នាក់។ ក្រោយការស៊ុតបញ្ចូលទី ៣គ្រាប់ក្នុងការប្រកួតជាមួយនឹងប្រេស៊ីល នៅក្នុងព្រឹត្តិការ World Cup U17″។

កីឡាករ Echeverri ដែលជិតនឹងចូលវ័យ ១៨ឆ្នាំនៅខែមករា ចង់ធ្វើការចុះហត្ថលេខាទៅលេងអោយក្លឹប Barca នៅថ្ងៃណាមួយ។

Claudio Echeverri River Plate 2023

Echeverri បាននិយាយមុនការប្រកួត World Cup U17 កាលពីខែវិច្ឆិកាថា៖ “ក្រៅពីក្លឹប River ខ្ញុំចង់លេងអោយក្លឹប Barca។ ខ្ញុំជាអ្នកគាំទ្រម្នាក់ទៅលើកីឡាករ Messi ហើយខ្ញុំបានមើលគាត់លេង។ ដូច្នេះពួកគេគឺជាក្រុមមួយ ដែល ខ្ញុំបានធ្វើតាមតាំងពីខ្ញុំនៅក្មេង”។

ទីផ្សារដោះដូរខែមករានឹងបើកនៅ ២សប្តាហ៍ខាងមុខទៀត។ ប្រហែលក្លឹប Barcelona នឹងធ្វើការផ្ទេរគាត់នៅដើមឆ្នាំ២០២៤នេះ៕

Previous articleប្រធានក្លឹបបាល់ទាត់មួយនៅទួរគី ស្ទុះទៅវាយអាជ្ញាកណ្តាល ក្រោយបញ្ចប់ការប្រកួត
Next articleDi María និង Joao Mario បានក្លាយជាគោលដៅរបស់លីគមួយនេះ