ក្លឹបធំចំនួន៣ បានចេញមកតាមដានកីឡាករកំពុងឡើងជើងរបស់ Sunderland

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem Konur បានអោយដឹងថាមានក្លឹបធំៗនៅ Premier League ដូចជា Liverpool, Chelsea និង Arsenal បានតាមដានទៅលើទម្រង់លេងរបស់កីឡាករ Jobe Bellingham របស់ក្លឹប Sunderland នៅពេលដែលក្លឹបបានទៅប្រកួតជាមួយនឹងក្លឹប Bristol City នាពេលកន្លងមក។

Jobe Bellingham Sunderland 2023

កីឡាករវ័យក្មេងរូបនេះកំពុងតែបង្កើតនៅការទាក់ទាញមួយយ៉ាងខ្លាំង ដោយបានចួលរួមស៊ុតបញ្ចូលទីទៅលើក្រុម Leeds ធ្វើអោយក្លឹប Sunderland ទទួលបានជ័យជំនះ និងបានបញ្ចប់នៅការប្រកួតមិនដែលចាញ់របស់ក្លឹប Leeds ចំនួន ៧ដងជាប់គ្នា។ ក្នុងនោះក្លឹប Tottenham Spurs និង Real Madrid ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើទម្រង់លេងរបស់កីឡាករ Bellingham ផងដែរ៕

Previous articleDi María និង Joao Mario បានក្លាយជាគោលដៅរបស់លីគមួយនេះ
Next articleCity ត្រៀមចំណាយលុយបង់ផ្តាច់កុងត្រា ដើម្បីតែចង់ផ្ទេរយកកីឡាកររបស់ Boca Juniors