Ancelotti និយាយអំពីបញ្ហារបស់ Alaba ថា….

បរទេស៖ បន្ទាប់កីឡាករ David Alaba ជួបបញ្ហារបួស ACL ធ្វើអោយក្លឹប Real Madrid កាន់តែមានជម្រើសតិចបំផុតសម្រាប់តំបន់ការពាររបស់ខ្លួន។ លោក Carlo Ancelotti បានធ្វើការពិភាក្សាផ្ទៃក្នុងជាមួយនឹងសមាជិកក្លឹប ទៅលើការនាំយកកីឡាករខ្សែការពារកណ្តាលបន្ថែមទៀតនៅខែមករា ប៉ុន្តែពួកគេមិនទាន់មានការសម្រេចចិត្តណាមួយនោះទេ។

David Alaba Real Madrid injured vs Villarreal 1

លោក Carlo Ancelotti បានបញ្ជាក់ថា៖ “អ្នកជំនួស David Alaba? ពួកយើងបានធ្វើការពិភាក្សាគ្នាជាមួយក្លឹបហើយ។ យើង​កំពុង​វាយ​តម្លៃ​គ្រប់​យ៉ាង មាន​ពេល​វេលា​ដែល​ទីផ្សារ​បិទ​នៅ​ថ្ងៃ​ទី ៣១ ខែ​មករា”។

ក្នុងនោះកីឡាករ Eder Militao ក៏ត្រូវអវត្តមានរយៈពេលវែងផងដែរ ដោយសារគាត់កំពុងសម្រាប់ព្យាបាលទៅលើរបួស ACL៕

Previous articleRB Leipzig កាន់តែខិតជិតក្នុងការទិញយកកីឡាកររបស់ Napoli ក្នុងតម្លៃ ២៥លានអឺរ៉ូ
Next articleតេស្តសុខភាពលើការផ្ទេរកីឡាករ Van de Beek ទៅកាន់ក្លឹប Frankfurt គឺទទួលបានលទ្ធផល