Luis Suarez សម្រេចចិត្តទៅចូលរួមជាមួយ Inter Miami

បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតុអ៊ុយរ៉ាហ្គាយបានក្លាយជាកីឡាករកំពូលចុងក្រោយដែលបានចុះហត្ថលេខាមកចូលរួមជាមួយនឹងក្រុមរបស់លោក David Beckham។ គាត់នឹងមកចូលរួមជាមួយក្លឹបដោយគ្មានតម្លៃខ្លួន ក្រោយគាត់បានបញ្ចប់កុងត្រាជាមួយនឹងក្លឹបនៅខាងប្រេស៊ីល។ ក្រោយពី Messi គាត់ក៏នឹងត្រូវចូលរួមជាមួយនឹងអតីតមិត្តរួមក្រុម Barca ផ្សេងទៀតផងដែរដូចជា Jordi Alba និង Sergio Busquets។

Image

ខ្សែប្រយុទ្ធ Luis Suarez បាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបថា៖ “ខ្ញុំមានការសប្បាយចិត្ត និងរំភើបក្នុងការទទួលយកការប្រកួតប្រជែងជាមួយនឹងក្លឹប Inter Miami។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ក្នុងការជួយបង្កើតក្តីស្រម៉ៃអោយក្លឹបក្នុងការឈ្នះនៅពានរង្វាន់ជាច្រើនអោយក្លឹបដ៏អស្ចារ្យមួយនេះ”។

Lionel Messi Luis Suarez

គួរបញ្ជាក់ថា Messi និង Suarez ធ្លាប់លេងជាដៃគូជាមួយកាលនៅក្លឹប Barcelona ចន្លោះឆ្នាំ ២០១៤ ដល់២០២១ ដែលជាពេលពូកគេអាចឈ្នះពាន La Liga ចំនួន ៤ដង, Copa de Rey ចំនួន ៤ដង និង Champions League ១ដង។ ខណៈពេលដែល Busquets និង Alba ក៏ជាចំណែកមួយនៃក្រុមនោះផងដែរ ដោយពួកគេបានលេងជាកីឡាករសំខាន់ ដើម្បីបង្កើតនៅប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ក្លឹប៕

Previous articleកីឡាកររូបនេះ និយាយអំពីអនាគតរបស់ខ្លួនជាមួយនឹងក្លឹប Bayern
Next articleMan City យកបានយុវជនវ័យ ១៥ឆ្នាំម្នាក់របស់ក្លឹប Leeds