ក្លឹប Man Utd ប្តូរគោលដៅទៅរកខ្សែប្រយុទ្ធរបស់ក្លឹប​ Sevilla វិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថាក្លឹបបិសាចក្រហមបានធ្វើសកម្មភាពទៅលើការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុកនៅខែមករានេះ ដើម្បីមកពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន។

Rasmus Hojlund Manchester United 2023-24

ជាមួយនឹងរដូវកាលដ៏ប្រកួតប្រជែងមួយ ក្លឹប Man Utd បានចាញ់ ៧ប្រកួត ក្នុងចំណោម ១៧ប្រកួតនៅ Premier League និងមានកីឡាកររងរបួសជាច្រើន ស្របពេលជាកីឡាករដែលលេងមិនបានល្អដូចគ្នា ដែលទាមទារអោយក្លឹប United ត្រូវការស្វែងរកនៅកីឡាករមកពង្រឹងនៅក្រុមបន្ថែមទៀត។ ខ្សែប្រយុទ្ធជួរមុខសញ្ជាតិដាណឺម៉ាក កីឡាករ Hojlund មិនទាន់ស្វែងរកនៅគ្រាប់បាល់នៅក្របខណ្ឌ Premier League នៅឡើយទេ ហើយទម្រង់លេងធ្លាក់ចុះរបស់ Marcus Rashford ក៏បានធ្វើអោយមានបញ្ហាចំពោះលោក Erik ten Hag ផងដែរ។

Marcus Rashford told how copying example set by 'fantastic' Man Utd teammate can turn his season around

មុននេះក្លឹប United ក៏មានព័ត៌មានលេចលឺក្នុងការចាប់អារម្មណ៍កីឡាករ Serhou Guirassy នៅលីគអាឡឺម៉ង់ ប៉ុន្តែគេជឿជាក់ថាខ្សែប្រយុទ្ធរូបនេះ ចាប់អារម្មណ៍ចង់ផ្ទេរទៅកាន់ Spurs ច្រើនជាងមក Manchester United។ បុគ្គលិករបស់ក្លឹប United ក៏បានពង្រាយការសង្កេតរបស់ខ្លួនទៅកាន់កីឡាករ En-Nesyri ដែលនឹងបង្ហាញខ្លួននៅក្នុងការប្រកួត La Liga នាពេលខាងមុខជាមួយនឹងក្រុម Atletico Madrid ។

Man Utd line up £16m alternative to Serhou Guirassy as Stuttgart striker wants Tottenham transfer instead | The Sun

កីឡាករ En-Nesyri បានក្លាយជាកីឡាករកំពុងរះម្នាក់នៅក្លឹប Sevilla នារដូវកាលនេះ ដោយបានស៊ុតបញ្ចូលទី ៨គ្រាប់ និង assists ចំនួន ៤ដងសម្រាប់ក្លឹប។

ខាងក្លឹប Sevilla អាចនឹងធ្វើការលក់កីឡាកររូបនេះ ដោយសារតែក្លឹបកំពុងស្ថិតនៅក្នុងបញ្ហាហិរញ្ញវត្ថុ និងសម្លឹងរកមើលការកាត់បន្ថយការចំណាយតាមរយៈការលក់កីឡាករ ដែលអាចជួយពួកគេបាន៕

Youssef En-Nesyri celebrate Sevilla Man Utd 2022-23

Previous articleArsenal បានបើកការពិភាក្សាជាមួយនឹងកីឡាករ Brentford រូបនេះហើយ
Next articleទើបតែទៅបាន ៦ខែ!! កីឡាករ Firmino អាចនឹងត្រូវចាកចេញពីក្លឹប Al-Ahli វិញហើយ