បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាកីឡាករ Jordan Henderson ត្រៀមនឹងធ្វើដំណើរទៅកាន់ទីក្រុង Amsterdam នៅថ្ងៃនេះ ដើម្បីធ្វើតេស្តសុខភាព បន្ទាប់ពីបានព្រមព្រៀងនៅកុងត្រារយៈពេល ២ឆ្នាំកន្លះ កាលពីយបមិញ។
ក្លឹប Ajax នឹងត្រូវប្រកួតជាមួយនឹងក្លឹប RKC Waalwijk នៅថ្ងៃអាទិត្យ ហើយអតីតខ្សែបម្រើឆ្នើក្លឹប Liverpool រូបនេះ ក៏អាចនឹងបង្ហាញខ្លួនក្នុងការប្រកួតនេះដូចគ្នា៕