ក្លឹបមួយនេះកំពុងរៀបចំកុងត្រា សម្រាប់ Mason Mount

បរទេស៖ Mason Mount កាន់តែខិតជិតក្នុងការចាកចេញពីក្លឹប Chelsea ហើយ។ ខែ្សបម្រើនេះកំពុងស្ថិតនៅផ្លូវបំបែកក្នុងការពិភាក្សាអំពីកុងត្រាថ្មីជាមួយនឹងក្លឹប ដែលជាហេតុធ្វើអោយក្លឹបនឹងលក់គាត់ចេញ ប្រសិនជាមិនអាចមានការព្រមព្រៀងណាមួយនោះទេ។

បើយោងតាមការចេញផ្សាយរបស់ Athletic បានអោយដឹងថាក្លឹប Liverpool ចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកគាត់ ហើយបាននឹងកំពុងពិភាក្សាទៅលើកុងត្រាប្រភេទណា ដែលគួរដាក់សំណើរអោយគាត់ និងតើគាត់អាចសាកសមទៅនឹងទម្រង់លេងរបស់លោក Jurgen Klopp ទេ។

ក្លឹប Chelsea ធ្លាក់ដាក់តម្លៃលក់គាត់ប្រមាណ ៧០លានផោន។ ដោយសារ Mount នឹងឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់ វាអាចជាហេតុផលមួយ ដែលធ្វើអោយតម្លៃគាត់អាចនឹងធ្លាក់ខ្លះ៕

ប្រភព៖ GOAL

Previous articleMan Utd ចាប់ផ្តើមពិភាក្សារឿងកុងត្រាជាមួយ De Gea!! ស្របពេលអ្នកចាំទីរូបនេះចង់
Next articleMan Utd មិនទាន់អោយ Greenwood ចូលហ្វឹកហាត់ទេ ដោយត្រូវចាំដល់