ដោយសារតែបញ្ហានេះ ទើប Mason Mount លែងចង់បន្តកុងត្រាថ្មីជាមួយតោខៀវ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Chelsea ចង់បន្តកុងត្រាថ្មីជាមួយនឹង Mason Mount ប៉ុន្តែពួកគេអាចនឹងលក់គាត់ចេញ ច្រើនជាងអោយគាត់ចាកចេញដោយគ្មានតម្លៃខ្លួន។ ចំពោះក្លឹបដែលចង់បានគាត់ អាចនឹងត្រូវចណាយដល់ទៅ ៧០លានផោន (៨៦.២លានដុល្លារ) សម្រាប់ Mount។ កុងត្រារបស់គាត់នឹងផុតនៅរដូវក្តៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា Mount បានចុះកុងត្រាមួយជាមួយនឹងក្លឹប Chelsea នៅឆ្នាំ២០១៩ ដោយគាត់ទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍តិចជាង ១សែនផោន។ ហើយគាត់ក៏មិនបានបន្តកុងត្រាថ្មីដែរ ចាប់តាំងពីពេលនោះ ដែលនេះបានធ្វើអោយតារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ ក្លាយជាកីឡាករម្នាក់ដែលមានចំណូលទាបជាងគេនៅក្លឹប។ ភាគីទាំង២ បានធ្វើការជួបគ្នាដើម្បីពិភាក្សាអំពីកុងត្រាថ្មីរបស់ខ្លួនជាច្រើនដង ប៉ុន្តែអ្វីៗត្រូវបានបដិសេធដោយភាគីរបស់ Mount ទៅលើសំណើរទាំងអស់របស់ក្លឹប Chelsea៕

Previous articleMan Utd មិនទាន់អោយ Greenwood ចូលហ្វឹកហាត់ទេ ដោយត្រូវចាំដល់
Next articleMan Utd ទាមទារអោយ De Gea ទទួលយកសំណើរនេះ ទើបផ្តល់កុងត្រាថ្មីអោយ