មិនមែន Barca!! ប៉ុន្តែជាក្លឹបមួយនេះ ដែលមានភាគរយច្រើន Messi នឹងទៅលេង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថា Inter Miami គឺមានសង្ឃឹមជាងគេក្នុងការនាំយកប្រធានក្រុម Barcalona គឺកីឡាករ Sergio Busquets និងតារាឆ្នើមរបស់ក្លឹប PSG គឺ Lionel Messi នៅរដូវក្តៅនេះ។

ទោះបីជាយ៉ាងណាក៏ដោយ Busquets នឹងទទួលបានសំណើរក្នុងការបន្តកុងត្រាមួយឆ្នាំ ជាមួយនឹងប្រាក់ឈ្នួលដ៏ទាប ហើយការសម្រេចចិត្ត គឺអាស្រ័យទៅលើកីឡាករ។ ជាមួយគ្នានេះ Messi ក៏ត្រូវបានចាប់អារម្មណ៍ដោយ Barcelona និងក្លឹប Al-Hilal ផងដែរ។ ខណៈក្លឹប PSG បាននឹងកំពុងព្យាយាមបន្តកុងត្រាថ្មីជាមួយនឹងគាត់ផងដែរ៕

Previous articleខ្សែការពារ Frankfurt រូបនេះ បានធ្វើអោយក្លឹបធំ ២នៅអង់គ្លេសប្រជែងគ្នាយក
Next articleErik ten Hag នឹងសម្រេចជោគវាសនាកីឡាករ ២រូបនេះ នៅខែក្រោយ