ក្លឹបចង់បាន Vlahovic ត្រៀមលុយ!! ព្រោះតម្លៃលក់មិនថោកទេ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttomercatoweb បានអោយដឹងថាក្លឹប Juventus បានរៀបចំក្នុងការដាក់លក់ខ្សែប្រយុទ្ធ Dusan Vlahovic នៅរដូវក្តៅនេះ។

ដោយសារតែអាចនឹងត្រូវកាត់ ១៥ពិន្ទុចេញនៅរដូវកាលនេះ ពីព្រោះតែការចំណាយកីឡាករច្រើនហួសកម្រិត ដូច្នេះក្លឹបសេះបង្កង អាចនឹងមិនបានលេងនៅពានរង្វាន់ Champions League នៅរដូវកាលក្រោយនោះទេ។

តាមព័ត៌មានដដែរបានបន្ថែមថា ពួកគេអាចនឹងលក់ Vlahovic ប៉ុន្តែ Juventus ចង់បានតម្លៃប្រមាណ ១២០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធរូបនេះ៕

Previous articleKlopp ប្តូរទិសដៅ ទៅចង់បានខ្សែបម្រើនៅអង់គ្លេសរូបនេះវិញ
Next articleព្រោះតែខ្លាច Benzema ហត់!! ក្លឹប Real Madrid ត្រៀមធ្វើរឿងមួយនេះ