Newcastle និង Man Utd កំពុងតែប្រជែងគ្នាយកខ្សែប្រយុទ្ធរបស់ក្លឹប Stuttgart

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹបនៅ Premier League ដែលមាន Newcastle United និង Manchester United បានត្រៀមក្នុងការប្រជែងគ្នាយកខ្សែប្រយុទ្ធ Serhou Guirassy របស់ក្លឹប VFB Stuttgart នៅរដូវក្តៅក្រោយ។

Serhou Guirassy Stuttgart 10072023

ជាមួយការស៊ុតបញ្ចូលទី ១៧គ្រាប់ ក្នុងការបង្ហាញខ្លួន ១៤ប្រកួតនៅក្នុងរដូវកាលនេះ បានធ្វើអោយមានក្លឹបជាច្រើនបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែខាងក្លឹប Stuttgart មិនចង់អោយកីឡាកររូបនេះចាកចេញពីក្លឹបរហូតដល់ចុងរដូវកាលនេះ។ ខ្សែប្រយុទ្ធ Guirassy អាចនឹងចាកចេញពីក្លឹបបាននៅក្នុងតម្លៃប្រមាណ ២០លានអឺរ៉ូ៕

Previous articleDeco បញ្ជាក់យ៉ាងច្បាស់ថាខ្លួនសុំមិនបញ្ចេញយោបល់ចំពោះរឿងមួយនេះ
Next articleក្លឹបនៅ Saudi Pro League ត្រៀមដាក់សំណើរយកកីឡាករ Bruno Fernandes