ឃើញលេងល្អពេក!! Arteta ត្រៀមផ្តល់កុងត្រាថ្មីអោយខ្សែការពាររូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Arsenal មានបំណង់ចង់ដល់នៅកុងត្រារយៈពេលវែងអោយខ្សែការពារ Ben White។ ការពិភាក្សារវាងកីឡាករ White និងក្លឹបបានធ្វើឡើងតាំងពីដើមរដូវកាលមកម្ល៉េះ ហើយវាបានកើនឡើងនៅទំនុកចិត្តយ៉ាងខ្លាំងដែលកិច្ចព្រមព្រៀងមួយនេះអាចឈានដល់ការសម្រេចក្នុងពេលឆាប់ៗខាងមុខ ជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតនៅឆ្នាំ២០២៦។

Ben White Arsenal 2023-24

ខ្សែការពារ White បានបង្ហាញខ្លួន ៣២ប្រកួតសម្រាប់ក្លឹប Arsenal នៅក្នុងរដូវកាលនេះ ហើយគាត់ជាកីឡាករឆ្នើមមួយរូបក្រោមការដឹកនាំរបស់លោក Mikel Arteta។ ការរួមចំណែករបស់គាត់បានពង្រឹងនៅតំបន់ការពាររបស់ក្រុម ហើយធ្វើអោយក្លឹបចាប់ទុកគាត់ជាកីឡាករសំខាន់ម្នាក់៕

Previous articleប្រធានក្លឹប Inter ជឿជាក់ថាកីឡាករសំខាន់រូបនេះ នឹងបន្តកុងត្រាថ្មីជាមួយក្លឹប
Next articleBarca គ្រោងធ្វើរឿងមួយសម្រាប់ Lamine Yamal នៅពេលគាត់អាយុ ១៨ឆ្នាំ