ពេលមកដល់អង់គ្លេសភ្លាម!! ខ្សែការពារ Tomiyasu នឹងធ្វើរឿងនេះតែម្តង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាបន្ទាប់វិលត្រលប់មកពីព្រឹត្តិការណ៍ Asian Cup វិញ ខ្សែការពារ Takehiro Tomiyasu នឹងចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹប Arsenal។

tomiyasu

ខ្សែការពារដែលបានលេងឱ្យជប៉ុន មុនពេលដែលអ៊ីរ៉ង់ទម្លាក់ពួកគេក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនោះបានចាកចេញពីប្រទេសជប៉ុនហើយត្រលប់មកកាន់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍វិញ។ កីឡាករ Tomiyasu បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Arsenal នៅរដូវក្តៅឆ្នាំ២០២១ បន្ទាប់ពីចាកចេញពីក្លឹប Bologna ។ ទោះបីជាយ៉ាងណាគាត់ក៏មានផែនការក្នុងការស្នាក់នៅរយៈពេលវែង។ កុងត្រាបច្ចុប្បន្នរបស់គាត់មានសុពលភាព​រហូត​ដល់​ចប់​រដូវ​កាល​ក្រោយ៕

Previous articleក្លឹបមួយនេះ សម្រេចចិត្តទិញយកកីឡាករ Luis Sinisterra ជាអចិន្ត្រៃយ៍
Next articleកីឡាករ ៤រូបនេះ សុទ្ធតែជាគោលដៅរបស់ក្លឹប Bayern Munich