Erik ten Hag ចង់បានកីឡាកររូបនេះ ដែលអាចលេងជំនួសតំណែងរបស់ Aaron Wan-Bissaka និង Diogo Dalot បាន

បរទេស៖ ទោះបីក្លឹបបិសាចក្រហមមាន Aaron Wan-Bissaka និង Diogo Dalot សម្រាប់តំបន់ការពារខាងស្តាំរបស់ខ្លួនហើយ ប៉ុន្តែ Erik ten Hag នៅតែមានអារម្មណ៍ថាចង់ពង្រឹងនៅតំបន់នេះដដែរ។ ដោយសារតែគំនិតមួយនេះ ក្លឹបបិសាចក្រហមអាចនឹងនាំយកកីឡាករណាម្នាក់មកកាន់ទឹកដី Old Trafford។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Deutschland បានអោយដឹងថាមានការពិភាក្សាគ្នារវាងក្លឹប Man United និងអ្នកតំណាងអោយកីឡាករ Frimpong ដោយភាគីទាំង២ សម្លឹងរកមើលឪកាសដែលអាចព្រមព្រៀងគ្នាបាន។ វានៅមានផ្លូវវែងឆ្ងាយទៀត មុននឹងមានការវិវត្តន៍ទៅមុខទៀតចំពោះរឿងនេះ ប៉ុន្តែខ្សែការពារវ័យ ២២ឆ្នាំរូបនេះ បើកចំហរចំពោះគំនិតចាកចេញពី Leverkusen៕

Previous articleម្ចាស់ក្លឹប Chelsea ចង់បានបុរសម្នាក់នេះមកធ្វើជាគ្រូបង្គោលជាងលោក Julian Nagelsmann
Next articleដល់ពេលនេះទើបដឹងថា មានតែមនុស្ស ២នាក់ប៉ុណ្ណោះនៅ Chelsea ដែលពេញចិត្តលោក Graham Potter