អតីតគ្រូបង្គោលរបស់ Liverpool រូបនេះ ក៏ជាជម្រើសរបស់ក្លឹប Leicester ផងដែរ

បរទេស៖ ក្លឹប Leicester បានបណ្តេ្លក់ Brendan Rodgers ចេញពីតំណែងនៅក្នុងសប្តាហ៍នេះ ដោយបញ្ចប់នៅការដឹកនាំរបស់គាត់នៅក្លឹបកញ្ច្រោងនេះក្នុងរយៈពេល ៤ឆ្នាំរបស់គាត់។ ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹបបានធ្វើការពិចារណាទៅលើបេក្ខភាពមួយចំនួន ដែលសាកសមក្នុងការមកដឹកនាំជាគ្រូបង្គោល ដោយក្នុងនោះលោក Marsch ក៏ជាជម្រើសមួយផងដែរ។

ក្នុងនោះ Rafa Benitez ក៏ជាបេក្ខភាពមនាក់ផងដែរ ដែលមានព័ត៌មានលេចលឺក្នុងការមកដឹកនាំ Leicester ប៉ុន្តែគាត់មិនមែនជាជម្រើសតែម្នាក់នោះទេ។ Leicester បានសម្លឹងឃើញនៅបេក្ខភាពមួយចំនួនផងដែរ ដោយរួមមាន Marsch, Oscar Garcia និង Ralph Hasenhuttl៕

Previous articleដល់ពេលនេះទើបដឹងថា មានតែមនុស្ស ២នាក់ប៉ុណ្ណោះនៅ Chelsea ដែលពេញចិត្តលោក Graham Potter
Next articleក្លឹបធំចំនួន ៣នៅអង់គ្លេស ប្រជែងគ្នាយកខ្សែការពារ Kim Min-Jae