CEO របស់ក្លឹប Bayern ចេញមកបញ្ជាក់អំពីអនាគតរបស់លោក Tuchel

បរទេស៖ ក្លឹប Bayern Munich នឹងមិនបណ្តេញគ្រូបង្វឹកលោក Thomas Tuchel ចេញទេ បើទោះជាពួកគេបរាជ័យក្រោមស្នាដៃក្លឹប Bochum កាលពីថ្ងៃអាទិត្យក៏ដោយ។

នៅពេលនេះ ក្លឹប Bayern បានចាញ់ ៣ប្រកួតជាប់ៗគ្នា ហើយមាន ៨ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bundesliga គឺក្លឹប Bayer Leverkusen ប៉ុន្តែនាយកប្រតិបត្តិរបស់ក្លឹប Bayern Munich លោក Jan-Christian Dreesen បាននិយាយថាគាត់នឹងបន្តដឹកនាំ។

Jan-Christian Dreesen: Who is Bayern Munich's new CEO? | Bundesliga

គាត់បានប្រាប់ Sport1 ថា៖ “ខ្ញុំមិនជឿលើសេចក្តីថ្លែងការណ៍របស់អ្នកគាំទ្រចំពោះគ្រូបង្វឹកនោះទេ។ ខ្ញុំបាននិយាយអ្វីមួយរួចហើយអំពីរឿងនេះ ប៉ុន្តែវាមិនមែនជាសំណួរដែលកើតឡើងសម្រាប់ពួកយើងនៅថ្ងៃនេះទេ។ យើងត្រូវផ្តោតទៅលើការប្រកួតបន្ទាប់”៕

Previous articleAncelotti ចេញមកបញ្ជាក់យ៉ាងច្បាស់អំពីអនាគតរបស់ Luka Modric
Next articleក្លឹប Spurs សម្លឹងឃើញកីឡាកររបស់ Everton ជំនួសអោយកីឡាករ Gallagher របស់តោខៀវវិញ