ក្លឹបយក្សមួយនេះ ចង់បានលោក Zinedine Zidane ទៅធ្វើជាគ្រូបង្វឹក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Floarian Plettenberg បានអោយដឹងថាក្លឹប Bayern Munich ក៏ចាប់អារម្មណ៍ទៅលើអតីតអ្នកចាត់ការឆ្នើមរបស់ក្លឹប Real Madrid លោក Zinedine Zidane ដូចគ្នា ដែលអាចនឹងមកជំនួសកន្លែងរបស់លោក Thomas Tuchel។

Zinedine Zidane

សម្រាប់បទពិសោធ៍របស់បុរសសញ្ជាតិបារាំងរូបនេះ គឺបានឈ្នះពានរង្វាន់ Champions League ៣ដង ហើយគាត់ក៏អាចនឹងមកដឹកនាំភ្លាមៗផងដែរ ព្រោះថាចាប់តាំងពីចាកចេញពីក្លឹប Real Madrid ជាលើកទី២ក្នុងឆ្នាំ២០២១មក គាត់មិនទាន់បានទទួលការងារថ្មីនោះទេ៕

Previous articleនាយកផ្នែកកីឡាររបស់ Bayern ចង់បានអតីតគ្រូបង្វឹករបស់ Man Utd មកជំនួយកន្លែង Tuchel
Next articleក្លឹប PSG ចង់បានខ្សែបម្រើឆ្នើមរបស់ Barca ម្នាក់នេះ