Man Utd នឹង Liverpool ចាប់អារម្មណ៍កីឡាករ Atalanta ដែលមានតម្លៃ ៤០លានអឺរ៉ូ

បរទេស៖ ក្លឹបយក្សនៅ Premier League ដូចជា Manchester United និង Liverpool បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Ederson ហើយក្នុងនោះក្លឹប Arsenal, Newcastle United និង Tottenham Hotspur ក៏បានតាមដានទៅលើកីឡាកររូបនេះដូចគ្នា។

Ederson Atalanta Frosinone

នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអោយដឹងថាក្លឹប Atalanta បានកំណត់តម្លៃ ៤០លានអឺរ៉ូសម្រាប់កីឡាករវ័យ ២៤ឆ្នាំសញ្ជាតិប្រេស៊ីល ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅ Serie A ក្រោយបង្ហាញខ្លួន ២៣ដង ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ និង assist ១ដង៕

Previous articleក្លឹប Liverpool ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ Crystal Palace
Next articleក្លឹប PSG គ្រោងដាក់សំណើរផ្ទេរ De Jong ក្នុងតម្លៃប្រមាណ….!