Chelsea បានចាប់អារម្មណ៍ទៅលើកីឡាកររបស់ Napoli និង Barcelona

បរទេស៖ ក្លឹប Chelsea បានតាមដានយ៉ាងជិតដិតទៅលើកីឡាករ Victor Osimhen និង Jules Kounde ហើយក្រុមការងាររបស់ក្លឹបតោខៀវបានទៅមើលការប្រកួតរបស់កីឡាករទាំងពីកាលពីយប់ថ្ងៃពុធរវាងក្លឹប Napoli និង Barcelona។

Huge Player' Victor Osimhen Gives Napoli Barca Draw And New Hope | Football  News

ខ្សែប្រយុទ្ធ Napoli រូបនេះធ្លាប់បានពិភាក្សាជាមួយក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡូងដ៍ កាលពីរដូវកាលមុន ហើយនៅពេលនេះខាងក្លឹប Chelsea ក៏ចាប់អារម្មណ៍ទៅលើរូបគាត់ជាថ្មីម្តងទៀត ខណៈពួកគេកំពុងជួបបញ្ហានៅ Premier League។

Chelsea back in for Jules Kounde! Blues join Man Utd in interest for  wantaway Barcelona defender | Goal.com

ក្នុងនោះពួកគេក៏បានតាមដានកីឡាករ Kounde ដែលបានរាយការណ៍អំពីការផ្សារភ្ជាប់ជាមួយនឹងការផ្ទេរចេញកាលពីរដូវក្តៅមុន។ គាត់បានទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនកាលពីឆ្នាំ២០២២ មុនពេលសម្រេចចិត្តជ្រើសរើសការផ្ទេរមកកាន់ Barcelona ពីក្លឹប Sevilla៕

Previous articlePochettino ចង់បានខ្សែប្រយុទ្ធ Leverkusen មកពង្រឹងតំបន់ប្រយុទ្ធខ្លួននារដូវកាលក្រោយ
Next articleបែកធ្លាយដំណឹងថា Modric នឹងចាកចេញពីក្លឹប Real Madrid!