ស្ថានភាពរបស់ De Ligt នឹងត្រូវយកមកដោះស្រាយនាពេលមួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាស្ថានភាពកីឡាករ Matthijs de Ligt នៅក្លឹប Bayern នឹងត្រូវវាយតម្លៃម្តងទៀតភ្លាមៗ នៅពេលដែលក្លឹបសម្រេចចិត្តថានរណានឹងមកធ្វើជាអ្នកចាត់ការថ្មីរបស់ក្លឹប។

All-clear for Matthijs de Ligt | FC Bayern

កីឡាករ De Ligt ចង់លេងអោយបានច្រើន ហើយស្ថានភាពនេះ គឺមិនងាយស្រួលនោះទេ ក្រោមការដឹកនាំរបស់លោក Tuchel។ ខាងក្លឹប PSG ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានគាត់ ក្នុងទីផ្សារដោះដូរនាខែមករាកន្លងទៅផងដែរ ហើយខាងក្លឹប Premier League ក៏មានការចាប់អារម្មណ៍ចង់បានគាត់នាទីផ្សារដោះដូររដូវក្តៅខាងមុខ៕

Previous articleអនាគតរបស់កីឡាករ Mathys Tel គឺអាស្រ័យទៅលើបុគ្គលម្នាក់នេះ
Next articleNicolas Jackson គិតថាគ្មានខ្សែប្រយុទ្ធណាហ៊ានមក Chelsea នោះទេ ដោយសារតែ