David Moyes បង្ហើបអំពីរឿងកុងត្រារបស់គាត់ជាមួយនឹងក្លឹប West Ham

បរទេស៖ លោក David Moyes អ្នកចាត់ការក្លឹប West Ham បានបង្ហើបថាគាត់ត្រូវបានផ្តល់នៅកិច្ចសន្យាថ្មី ប៉ុន្តែបានពន្យាពេលក្នុងការធ្វើការសម្រេចចិត្តអំពីអនាគត រហូតដល់ចុងបញ្ចប់នៃរដូវកាលសិន។ ទោះបីជាកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់នឹងផុតកំណត់នៅក្នុងខែមិថុនាខាងមុខក៏ដោយ ក៏លោក David Moyes នៅតែផ្តោតលើការដឹកនាំក្រុម សម្រាប់ការប្រកួតដែលនៅសល់របស់គាត់ មុននឹងធ្វើការសម្រេចចិត្តទៅលើកុងត្រាថ្មី។

20240211 David Moyes

David Moyes បាននិយាយថា៖ “ខ្ញុំមានការសន្ទនាដ៏ល្អមួយជាមួយនឹងម្ចាស់ក្លឹប West Ham លោក David Sullivan និងលោកស្រី Karren Brady។ មានកិច្ចសន្យានៅទីនោះសម្រាប់ខ្ញុំ ហើយខ្ញុំជាអ្នកសម្រេច។ ខ្ញុំចង់រង់ចាំរហូតដល់ចប់រដូវកាល”៕

Karren Brady, David Sullivan and David Gold facing hot reception as Birmingham travel to West Ham

Previous articleលោក Xavi និយាយអំពីកីឡាករ Ronald Araujo ថា
Next articleSpurs និង Man Utd ចេញមកប្រជែងគ្នាយកខ្សែការពាររបស់ Leverkusen