លែងចង់នៅ Man Utd ទៀតហើយ!! ទើបសម្រេចចិត្តចាកចេញនៅរដូវក្តៅនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាកីឡាករ Scott McTominay នឹងចាកចេញពិក្លឹប Manchester United នៅរដូវក្តៅនេះ ដើម្បីស្វែងរកពេលវេលាលេងលើទីលានបន្ថែមទៀត ខណៈរូបគាត់មិនត្រូវបានជ្រើសរើសលេងបានច្រើននៅ Old Trafford នោះទេ។

កីឡាករជម្រើសជាតិស្កុតឡែន ដែលមានវ័យ ២៦ឆ្នាំរូបនេះ បានជួបពេលវេលាដ៏លំបាកនៅក្នុងអាជីពរបស់ខ្លួន ហើយគាត់ចង់បានលេងអោយច្រើនជាងនេះ។ ស្របពេលនេះក្លឹប Man United កំពុងសម្លឹងរកមើលការផ្ទេរយកកីឡាករខ្ចីជើង Marcel Sabitzer អោយក្លាយជាកីឡាករអចិន្ត្រៃយ៍តែម្តង។ គាត់បានបង្ហាញខ្លួន ៣៤ប្រកួតអោយក្លឹប ប៉ុន្តែលេងបានតែ ១០២៨នាទីប៉ុណ្ណោះ៕

Previous articleMan Utd ត្រូវប្រជែងជាមួយក្លឹបនៅអាឡឺម៉ង់ ដើម្បីយក Harry Kane
Next articleChelsea សម្រេចចិត្តលក់យុវជនឆ្នើមរបស់ខ្លួន ២រូប