កែវ សុខផេង ប្រកាសដាក់ដេញថ្លៃស្បែកជើងមួយគូ ដើម្បីយកលុយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ លោក កែវ សុខផេង អតីតកីឡាករបាល់ទាត់ឆ្នើមម្នាក់របស់ជម្រើសជាតិកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា៖

“បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា 🙏ថ្ងៃនេះខ្ញុំចង់ប្រកាសដាក់ដេញថ្លៃស្បែកជើងមួយគូ។ដែលវាមានតម្លៃសម្រាប់ខ្ញុំខ្លាំងណាស់ព្រោះឆ្នាំ2019 ខ្ញុំបានទៅលេងវិញ្ញាសាបាល់ទាត់ sea games នៅហ្វីលីពីន ហើយក្រុមជម្រើសជាតិកម្ពុជាយើងក៏បានឆ្លងវគ្គ4ក្រុមចុងក្រោយជាប្រវត្តិសា្រស្តរយះពេល69ឆ្នាំ ដែលយើងមិនបានឆ្លងវគ្គនិង។បន្តាប់មកហើយពេលដែលចប់ sea games ភ្លាមខ្ញុំក៏ថែរក្សាស្បែកជើង1គូរនេះទុកជាអនុស្សាវរីយ៍រយៈពេល 6 ឆ្នាំមកហើយប៉ុន្តែ បេះដូង និង ចិត្ត ចង់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាខ្ញុំសម្រេចចិត្តដាក់ដេញថ្លៃចំនួន (មួយលានរៀល) ថវិការទាំងអស់ខ្ញុំនឹងយកជូនមន្ទីររពេទ្យគន្ធបុប្ផា🇰🇭❤️🙏”៕

Previous articleChelsea ទាមទារតម្លៃដល់ទៅ… សម្រាប់ខ្សែបម្រើ Conor Gallagher
Next articleBrentford រកបានជម្រើសមកជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Ivan Toney