CEO ក្លឹប Brighton និយាយអំពីអនាគតរបស់លោក De Zerbi ថា

បរទេស៖ CEO របស់ក្លឹប Brighton លោក Paul Barber បានបញ្ជាក់ថាក្លឹបចង់អោយលោក Roberto De Zerbi បន្តស្នាក់នៅជាមួយក្លឹបបន្ទាប់ពីរដូវកាលនេះទៀត។

Roberto De Zerbi

លោក Barber បានប្រាប់ទៅកាន់ The Athletic អំពីអនាគតរបស់លោក De Zerbi ដែលកំពុងមានពាក្យចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ Liverpool និង Barcelona ថា៖ “ពួកយើងមិនចង់បាត់បង់ De Zerbi នោះទេ គាត់ជាគ្រូបង្វឹកដ៏ល្អម្នាក់នៅក្នុងពិភពលោក។ លោក Roberto ស្រឡាញ់ Brighton និងបុគ្គលិកនៅទីនេះ ប៉ុន្តែ​នៅពេល​ណាមួយ​នាពេល​អនាគត គាត់​អាច​នឹង​ជ្រើសរើស​យក​មូលដ្ឋាន​ជំនាញ​ដែល​គាត់​មាន​នៅ​កន្លែង​ផ្សេង”៕

Previous articleក្លឹបនៅ Premier League ជ្រួលជ្របល់ ក្រោយលើដំណឹងរបស់កីឡាករ Kimmich
Next articleChelsea គ្រោងចំណាយលុយ ៤៣លានផោនទិញយកកីឡាកររបស់ Athletic Bilbao