Tuchel អោយតម្រុយចង់ទៅដឹកនាំក្លឹបចាស់វិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាអ្នកចាត់ការក្លឹប Bayern Munich លោក Thomas Tuchel បានបើកចំហនៅគំនិតក្នុងការត្រលប់ទៅដឹកនាំក្លឹប Chelsea វិញ។

Tomas-Tuchel

លោក Tuchel ដែលបានដឹកនាំក្លឹប Chelsea ចន្លោះឆ្នាំ ២០២១-២២ នឹងចែកផ្លូវជាមួយនឹងក្លឹបអាឡឺម៉ង់នាចុងរដូវកាលនេះ ដោយពេលនេះក្លឹប Bayern ស្ថិតនៅពីក្រោយក្លឹប Bayer Leverkusen ចំនួន ១០ពិន្ទុ ហើយនៅសល់ការប្រកួត ១០ទៀត មុននឹងបញ្ចប់រដូវកាល។ លោក Tuchel ក៏បានចាប់អារម្មណ៍ក្នុងការដឹកនាំក្លឹប Man Utd ឫក៏ Barcelona ដែលលោក Xavi Hernandez បានប្រកាសអំពីការចាកចេញពី Camp Nou នៅរដូវក្តៅនេះ៕

Previous articleChelsea ជួបបញ្ហា ក្រោយកីឡាករសំខាន់ម្នាក់បានរងរបួស
Next articleក្លឹបយក្សនៅ La Liga ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Dybala