ក្លឹប PSG ត្រៀមប្រាក់ ២០០លានអឺរ៉ូ សម្រាប់ផ្ទេរយកកីឡាករ Barca ម្នាក់នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប PSG បានរាយការណ៍អំពីការត្រៀមនៅកញ្ចប់ថវិកា ២០០លានអឺរ៉ូ សម្រាប់ជាសំណើរផ្ទេរយកកីឡាករ Lamine Yamal របស់ក្លឹប Barcelona នៅរដូវក្តៅខាងមុខ ដោយពួកគេចង់បានកីឡាកររូបនេះមកជំនួសកន្លែងរបស់ Kylian Mbappe ដែលនឹងចាកចេញទៅកាន់ក្លឹប Real Madrid។

Lamine Yamal Barcelona 2023-24

ក្លឹប Barcelona ដឹងពីចំណាប់អារម្មណ៍របស់ PSG ចំពោះតារាឆ្នើមរបស់ពួកគេ ហើយគេនៅតែត្រូវមើលថាតើពួកគេសម្រេចចិត្តលក់កីឡាករវ័យក្មេងនេះទៅឱ្យក្លឹបយក្សរបស់បារាំងនៅមុនរដូវកាល ២០២៤-២៥ ដែរឬទេ៕

Previous articleTen Hag ប្រាប់ពីមូលហេតុដែលសម្រេចចិត្តបញ្ចប់ការខ្ចីជើងរបស់ Sergio Reguilon
Next articleMan Utd ត្រៀមធ្វើរឿងសំខាន់មួយសម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ