Roma កំពុងពិភាក្សាផ្ទៃក្នុងចំពោះរឿងរបស់លោក De Rossi

បរទេស៖ បើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប AS Roma កំពុងពិចារណាក្នុងការពន្យាកុងត្រារបស់លោក Daniele De Rossi ក្នុងនាមជាគ្រូបង្វឹក អោយហួសរដូវកាលនេះ ដោយក្លឹបកំពុងពិភាក្សាផ្ទៃក្នុងទៅលើការផ្តល់កុងត្រា ២ឆ្នាំសម្រាប់គាត់។

Daniele De Rossi Roma

ជាមួយនឹងកុងត្រារយៈពេល ៦ខែសម្រាប់បុរសវ័យ ៤០ឆ្នាំរូបនេះ ដែលបានចូលមកកាន់ដំណែងជំនួសលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញកាលពីខែមករា។ នៅពេលដែល Rossi ចូលមកកាន់តំណែងនោះ គឺក្លឹប Roma មាន ២៩ពិន្ទុ ឈរនៅលេខរៀងទី ១០ នៃ Serie A។ ហើយចាប់តាំងពីគាត់មកធ្វើការដឹកនាំមក គឺក្លឹបទើបតែចាញ់ ១ប្រកួតប៉ុណ្ណោះជាមួយនឹងក្លឹប Inter Milan។ ពួកគេកំពុងឈរនៅលេខរៀងទី៥ នៃលីគ Serie A ហើយទោះបតែយកឈ្នះក្រុម Brighton នៅ Europa League កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅក្នុងលទ្ធផល ៤ទល់នឹង០៕

Previous articleទោះបីតម្លៃផ្តាច់កុងត្រា ១០០លានផោន!! ក៏ក្លឹបយក្សមួយនេះ នៅតែចង់បានដដែរ
Next articleលោក De Zerbi ក៏ជាគោលដៅរបស់ក្លឹបយក្សមួយនេះផងដែរ