បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Pais Colobia បានអោយដឹងថាក្លឹប PSG បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធ Luis Diaz របស់ក្លឹប Liverpool ដោយពួកគេបានពិចារណាថាកីឡាកររូបនេះជាជម្រើសក្នុងការមកជំនួសកន្លែងកីឡាករ Kylian Mbappe ដែលនឹងត្រូវចាកចេញ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្លឹបនៅ Ligue 1 មួយនេះកំពុងសម្លឹងរកមើលជម្រើសខ្សែប្រយុទ្ធ ដើម្បីមកជំនួសកន្លែងរបស់កីឡាករ Mbappe ដែលនឹងទៅចូលរួមជាមួយនឹងក្លឹប Real Madrid នៅរដូវក្តៅ។ នៅពេលនេះ ពួកគេបានកំណត់យកកីឡាករ Diaz ហើយ ប៉ុន្តែពួកគេក៏ត្រូវប្រជែងជាមួយនឹងក្លឹប Barcelona និង AC Milan ដូចគ្នា៕




